Thursday, April 25, 2024
Homeព័ត៌មានជាតិផ្អើលចូលមើលក្នុងបន្ទប់កាសុីណូ... ពេលមានរឿងចឹង

ផ្អើលចូលមើលក្នុងបន្ទប់កាសុីណូ… ពេលមានរឿងចឹង

ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ដែលតែងចូលមកលេងល្បែងនៅក្នុងកាស៊ីណូទឹកដីកម្ពុជាជាប្រចាំ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់កាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់កាស៊ីណូឡាក់គី៣៦៩ ស្ថិតក្នុងក្រុងប៉ោយប៉ែត។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះយែនចៃ ថានណាឆុត ហៅភីអេក អាយុ៤៨ឆ្នាំ ជនជាតិថៃ មុខរបរលេងល្បែង មានលំនៅក្នុងខេត្តប្រាជៀបឃីរីខាន ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ Z123939 ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ស្នាក់នៅក្នុងបន្ទប់លេខ៣០៩ ជាន់ទី៣ សណ្ឋាគារកាស៊ីណូឡាក់គី៣៦៩ ស្នាក់នៅប្រចាំខែ ជាមួយឈ្មោះហែម ធារ៉ា អាយុ៣៥ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ជាប្រពន្ធ។

តាមការបំភ្លឺពីឈ្មោះហែម ធារ៉ា ដែលជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺលើសឈាមប្រចាំកាយរយៈកាលកន្លងរៀងរាល់ខែតែងទៅពេទ្យពិនិត្យសុខភាពនិងទិញថ្នាំមកលេបជាប្រចាំថ្ងៃហើយនៅវេលាម៉ោងប្រហែលជាង១២រំលងអធ្រាត្រនោះ ជនរងគ្រោះបានឡើងទៅសំរាកមុន ចំណែកឯគាត់ជាប្រពន្ធនៅលេងល្បែងបន្តរហូតដល់ម៉ោងជាង២យប់ក៏ឡើងទៅសម្រាកដែរ។ លុះពេលឡើងទៅដល់បន្ទប់ ក៏ឃើញប្តីរបស់នាងដេកស្លាប់បាត់ទៅហើយទើបកើតមានការផ្អើលឆោឡោនិងរាយការណ៍មកបុគ្គលិកកាស៊ីណូ ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យសព រួចបញ្ជាក់ថា សាកសពមានស្ថានភាពស្លេកស្លាំងផ្នែកក្បាល ស្ថានភាពល្អគ្មានអ្វីគួរកត់សំគាល់ ផ្នែកដងខ្លួនល្អ គ្មានស្លាគស្នាម ផ្នែកដៃឆ្វេងគងលើទ្រូង ដៃស្តាំគងលើពោះ ផ្នែកជើងល្អគ្មានស្លាគស្នាម ប្រដាប់ភេទមានទឹកកាមដិតជាប់ និងមានទឹកនោម នៅលើតុមានថ្នាំពេទ្យសំរាប់ព្យាបាលជំងឺលើសឈាម ជំងឹបេះដូង និងឧបករណ៍វាស់ស្ទង់សំពាធឈាម។

តាមការការសន្និដ្ឋានរបស់គណៈកម្មការ សពជនរងគ្រោះឈ្មោះយែនចៃ ថាណាឆុត បានស្លាប់ដោយសារជំងឺលើសឈាម និងជំងឺបេះដូងប្រចាំកាយ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិចាត់ចែងបន្ត៕

RELATED ARTICLES