Thursday, March 28, 2024
Homeព័ត៌មានជាតិពុទ្ធោ!!! ឡើងភ្នំហើយ អស់សាំងកណ្តាលផ្លូវ

ពុទ្ធោ!!! ឡើងភ្នំហើយ អស់សាំងកណ្តាលផ្លូវ

ខេត្តរតនគិរី ៖ មនុស្សក្មេងចាស់៣នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើកគោយន្តឡើងភ្នំអស់ប្រេងរអិលថយក្រោយក្រឡាប់ដោយខ្លួនឯង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ នៅត្រង់ចំណុចក្រោយវត្តប៉ក់ធំ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃុ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកគោយន្តចេញពីស្រែត្រឡប់ទៅផ្ទះវិញជាមួយក្រុមគ្រួសារមានគ្នា៣នាក់ លុះដល់កន្លែងឡើងភ្នំក្រោយវត្តក៏បានអស់ប្រេងម៉ាស៊ូត ទើបបណ្តាលឱ្យគោយន្តថយក្រោយហើយក្រឡាប់២.៣ត្រឡប់តែម្តង បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលទាំង៣នាក់។

សមត្ថកិច្ចបន្តថា អ្នកបើកបរឈ្មោះប៉ូយ ទូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចារាយ រងរបួសស្រាលនិងអ្នករួមដំណើរ ២នាក់  ទី១- ឈ្មោះ រចំ និក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចារាយ រងរបួសធ្ងន់ចំចង្កេះ និងក្បាល ទី២- ឈ្មោះពូយ ជាតិ ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់ ត្រូវជើងខាងឆ្វេងដាច់ស្បែក និងសរសៃ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅភូមិប៉កធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះបានដឹកបញ្ជូនអ្នករងរបួសធ្ងន់ទៅព្យាបាលគ្រូបុរាណខ្មែរ នៅភូមិសោមកានិញ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕

RELATED ARTICLES