Thursday, April 25, 2024
Homeតារាខ្មែរអតីតភរិយាថៅកែផលិតកម្ម LD ក្រោយទម្លាយរឿងប្តីយកតារាសម្តែង ឱបរឹតប្រុសក្មេងអែតវីន

អតីតភរិយាថៅកែផលិតកម្ម LD ក្រោយទម្លាយរឿងប្តីយកតារាសម្តែង ឱបរឹតប្រុសក្មេងអែតវីន

តារាសម្តែងលោកយឹត មាសឧស្សាហ៍ ហៅអេតវីន (Edwin) កាន់តែត្រូវបានគេនិយាយទាំងក្នុងនិងក្រៅសិល្បៈថា លោកជាសង្សាររបស់អតីតប្រពន្ធថៅកែ LD លោកលៀក លីដា គឺអ្នកនាងដែលមានគណនីហ្វេសប៊ុកថា Panhaka June បន្ទាប់ពីពេលថ្មីនេះ អេតវីន ត្រូវបានគេទម្លាយរូបភាពឱបរឹតអតីតប្រពន្ធថៅកែផលិតកម្មរូបនោះនៅក្នុងកម្មវិធីខួបកំណើត។

ទាំងអ្នកសិល្បៈនិងមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញអតីតប្រពន្ធថៅកែផលិតកម្ម LD ឱបរឹតលោកអេតវីន ស្អិតដូចស្ករតាំងម៉ែ គឺមិនអាចប្រឡេះចេញបានឡើយ។

អ្នកខ្លះបានលើកឡើងថា ប្រុសសង្ហាអេតវីន ប៉ះមេម៉ាយកូន២ ដោះដៃម៉េចនឹងរួចទៅ? ព៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា ប្រពន្ធចាស់ថៅកែផលិតកម្ម LD ពិតជាខ្លាំងមែន ព្រោះមានកូន២ទៅហើយ តែរកបានសង្សារថ្មីជាប្រុសរូបសង្ហាខុសគ្នាដូចមេឃដីជាមួយលោកលៀក លីដា។

អ្នកយកព័ត៌មានយើងព្យាយាមទាក់ទងតាមទូរស័ព្ទទៅលោកអេតវីន ជាច្រើនលើក កាលពីថ្ងៃទី២១ ខែសីហានេះ តែតេមិនចូលសោះ ទើបមិនអាចសុំការបំភ្លឺបានឡើយ។

យ៉ាងណា ការល្បីរឿងអេតវីន ភ្ជាប់ស្នេហ៍ជាមួយអតីតប្រពន្ធថៅកែ LD នៅពេលនេះ បន្ទាប់ពីមុននេះ អ្នកនាង Panhaka june បានទម្លាយរឿងនាងត្រូវអតីតប្តីលោកលៀក លីដា ក្បត់ផិតទៅមានស្នេហាលួចលាក់ជាមួយតារាសម្តែងសាឡាត់ ស្រីឡាង បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសផងដែរ។

អេតវីន ឆក់បានតំណែងតួឯកភាពយន្តធំៗជាច្រើនរឿង ព្រោះតែរូបគេជាបុរសសង្ហាមានសាច់ដុំធំៗ ហើយមានទេពកោសល្យសិល្បៈល្អ។ តារារូបនេះក៏ជាពិធីកររបស់ទូរទស្សន៍ PNN ផងដែរ ខណៈដែលមុននេះ អេតវីន ក៏ធ្លាប់ត្រូវបានគេសង្ស័យថា មានស្នេហាជាមួយអ្នកមេម៉ាយសុខ សោម៉ាវត្តី ដែរ តែត្រូវបានទាំងសងខាងប្រកែក។

ប្រភពបានឱ្យដឹងថា ក្រៅពីឆ្វាក់ស្នេហ៍មេម៉ាយច្រើនជាងក្រមុំៗនោះ អេតវីន ក៏ត្រូវបានប្រុសៗសម្បូរទ្រព្យមួយចំនួនតាមស្នេហាដែរ ប៉ុន្តែលោកព្យាយាមគេចរហូត ស្រាប់តែពេលនេះមកប៉ះស្នេហ៍ដ៏រសើបជាមួយអតីតប្រពន្ធថៅកែ LD ទៅវិញ៕

RELATED ARTICLES