Friday, March 29, 2024
Homeព័ត៌មានជាតិអស្ចារ្យណាស់! ពិធីសម្ពោធបុរី VIP នៅខេត្តកំពត

អស្ចារ្យណាស់! ពិធីសម្ពោធបុរី VIP នៅខេត្តកំពត

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញបុរី វីអាយភី មិនត្រឹមតែធ្វើពិធីក្រុងពលីបើកសម្ពោធបុរីយ៉ាងគគ្រឹកគគ្រេង ដោយមានថ្នាក់ដឹកនាំខេត្ត និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួមជាភ្ញៀវកិត្តិយសប៉ុណ្ណោះទេ បានទាំងរៀបចំការប្រគំតន្ត្រី និងជប់លៀងក្នុង ទ្រង់ទ្រាយធំនោះផង។ តារាចម្រៀង និងតារាសម្ដែងល្បីៗជាច្រើនរូប ត្រូវគេឃើញបង្ហាញខ្លួនក្នុងកម្មវិធីនោះ។

លោក វ៉ន វណ្ណៈ អគ្គនាយកបុរីវីអាយភី បានអះអាងថា ដោយសារតែល្បឿនក្នុងការលក់ចេញរបស់បុរីវីអាយភី នៅខេត្តកំពត ទទួលបានការគាំទ្រច្រើន ហើយសន្ទុះក្នុងការលក់ចេញក៏លឿនលើសពីការប៉ាន់ស្មាន ទើបលោកសម្រេចបើកគម្រោងទ្រង់ទ្រាយធំនៅខេត្តកំពត ដោយមានពិធីជប់លៀងជូនដល់បុគ្គលិកជាក្រុមការងារនិងអតិថិជន ដើម្បីឲ្យបងប្អូនបានរាំលេងសប្បាយ និងបានទស្សនាសិល្បៈចម្រៀង និងដើរម៉ូដទ្រង់ទ្រាយធំ មិនចាញ់កាលធ្វើសង្ក្រាននៅខេត្តព្រះសីហនុ។

លោកបន្តថា ពិធីមួយនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជាន់ខ្ពស់ជាអាជ្ញាប្រចាំតំបន់យ៉ាងច្រើនផងដែរ ដោយលោកបានចាត់ទុកថា ពិធីបើកសម្ពោធនិងជប់លៀងដែលអមដោយតារាល្បីៗកាលពីយប់នោះ គឺជាការជួបជុំគ្រួសារដ៏ធំរបស់បុរីវីអាយភី ក្រោយពេលជោគជ័យលើមុខជំនួញដីធ្លី និងសាងសល់វិស័យអចនទ្រព្យជាលើកដំបូងក្នុងខេត្តកំពត។

លោកបន្តទៀតថា បុរីវីអាយភី កំពុងបោះជំហានក្លាយជាទីក្រុងរណប និងជាផ្ទះស្នាក់នៅដែលជាជម្រើសដ៍ល្អរបស់អ្នកចង់មកកម្សាន្តនៅខេត្តកំពត ដែលកន្លងមកទឹកដីខេត្តនេះ ហាក់មិនសូវមានការចាប់អារម្មណ៍បង្កើតជាបុរីធំៗ។ ស្របគ្នាដែលលក្ខខណ្ឌបង់រំលស់និងតម្លៃដែលបានកំណត់ឡើង គឺតម្រូវចំពោះអ្នកមានជីវភាពមធ្យម និងធូរធារអាចទិញបានយ៉ាងស្រួលផង ទើបទីតាំងបុរីVIP ទទួលបានការចាប់អារម្មណ៍ខ្លាំង លើទឹកដីកំពត តាំងពីមិនទាន់ធ្វើពិធីបើកសម្ពោធ។

លោកអគ្គនាយក បានឲ្យដឹងទៀតថា នៅក្នុងបុរីនេះក្រៅពីមានវីឡាទោល វីឡាកូនកាត់ ផ្ទះល្វែង ក៏មានផ្សារ ហាងទំនើប និងសួនច្បារយ៉ាងផាសុកភាព ក្នុងគម្រោងនោះផងដែរ លម្អដោយផ្កាសាគូរ៉ា។

គួរបញ្ជាក់ផងដែរថា គម្រោងបុរីវីអាយភី បានប្រកាសឡើងនៅលើផ្ទៃដីជាង៣១ហិកតារ ដោយមានសំណង់ផ្ទះជុំវិញផ្សារសរុបជិត៥០០ល្វែង និងប្លង់ដីឡូតិ៍សម្រាប់លក់ប្រមាណជាង១០០០ប្លង់ គ្រប់ទំហំ។

គម្រោងវិនិយោគនេះស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ចម្ងាយ១២១គីឡូពីរាជធានីភ្នំពេញ និងប្រហែល២០គីឡូដល់ទីរួមខេត្ត ដែលជាតំបន់មានសក្កានុពលធំមួយ ប្រចាំខេត្តកំពត។

តម្លៃដីឡូត៍របស់គម្រោងត្រូវបានប្រកាសថា មានចាប់ពីជាង៧៨០០ដុល្លារឡើងទៅ និងជាង៣មុឺនដុល្លារឡើងទៅសម្រាប់តម្លៃផ្ទះដែលធ្វើឲ្យគេមើលឃើញភ្លាមៗថា វត្តមានរបស់ក្រុមហ៊ុនបុរីវីអាយភី នឹងធ្វើឲ្យគម្រោងអចលនទ្រព្យផ្សេងទៀតងាកទៅចាប់អារម្មណ៍ ដែលកាន់តែជួយឲ្យល្បឿនក្នុងការអភិវឌ្ឍន៍នៅខេត្តកំពតឈានឡើង ពោលគឺតម្លៃដីធ្លីនឹងហក់ឡើង។

បុរីវីអាយភី ក៏បានប្រកាសយុទ្ធសាស្ត្រអ្នកទិញដីឡូត៍ ឬទិញផ្ទះក្នុងគម្រោងនៅខេត្តកំពត ទទួលបានតូបមួយក្នុងផ្សារតកូនតចៅដោយឥតគិតថ្លៃផងដែរ ទើបគម្រោងមួយនេះ ហក់ចូលខេត្តកំពតមិនបានប៉ុន្មានផង ក៍មានសន្ទុះគាំទ្រមិនធម្មតា។

លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរីវីអាភី បន្តគូសបញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តបោះទុនរាប់លានដុល្លារសាងសង់បុរីនៅលើទឹកដីនេះ ក៏ព្រោះតែលោកយល់ថា ខេត្តកំពត ចាប់ផ្ដើមមានសក្កានុពលទាក់ទាញក្រុមអ្នកវិនិយោគច្រើនឡើងនាពេលចុងក្រោយ ខណៈដែលវិស័យដីធ្លីក៍មានសន្ទុះបន្ទាប់ពីដីធ្លីនៅខេត្តព្រះសីហនុក៍ចាប់ផ្ដើមចង្អៀត។

លោកថា ទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត ឲ្យកាន់តែមានការឈានឡើង ដើម្បីទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង។

លោកប្រកាសថា នឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅលើទឹកដីកំពតក្នុ ងទំហំផ្ទៃដីបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកឲ្យខេត្តមួយនេះ កាន់តែមានការរីកចំរើន៕

RELATED ARTICLES