Friday, April 26, 2024
Homeព័ត៌មានជាតិឪពុកគ្រាន់តែហាមកុំឲ្យឈ្លោះគ្នា... ដើរចេញបាត់ បង្កឲ្យភ្ញាក់ផ្អើល

ឪពុកគ្រាន់តែហាមកុំឲ្យឈ្លោះគ្នា… ដើរចេញបាត់ បង្កឲ្យភ្ញាក់ផ្អើល

ខេត្តកណ្តាល ៖ យុវជនម្នាក់បានកើតមានទំនាស់ក្នុងក្រុមគ្រួសារ រហូតដល់ខូចចិត្តខ្លាំងសម្រេចចិត្តទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចម្ការស្វាយរបស់ឈ្មោះពៅ អុល ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម។

យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះម៉ៅ ឧត្តម អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកស្រាច្រៀងខារ៉ាអូខេជាមួយបងបង្កើតនៅក្នុងខ្ទមចាំចម្ការក្បែរផ្ទះ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសន្តីនឹងគ្នាបន្តិចបន្តួច ពេលនោះឪពុកបង្កើតបានឮក៏បានប្រៀនប្រដៅជនរងគ្រោះ កុំឱ្យឈ្លោះប្រកែកគ្នាជាមួយបងប្អូន បន្ទាប់មកជនរងគ្រោះក៏បានដើរចេញពីផ្ទះទៅបាត់មិនបានចូលផ្ទះវិញទេ ហើយភ្លាមៗនោះក្រុមុគ្រួសារជនរងគ្រោះមិនបានតាមរកជនរងគ្រោះទេ ដោយមូលហេតុទម្លាប់ជនរងគ្រោះចេញចូលផ្ទះមិនទៀងទាត់ពេលវេលាដើរបាត់ៗពីផ្ទះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះសួន សុធា ភេទស្រី អាយុ៣២ឆ្នាំ បានយកសំរាមទៅបោះចោលមាត់ទន្លេ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះចងកលើដើមស្វាយ ហើយក៏ស្រែកឮដល់សាច់ញាតិទៅមើលឃើញជនរងគ្រោះចងកស្លាប់នៅលើដើមស្វាយ។

តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ កន្លងមករយៈពេលកន្លះខែមកហើយជនរងគ្រោះធ្លាប់មានបំណងរត់ទៅលោតទឹក និងចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែបានម្តាយតាមយកមកវិញ ដោយសារតែមានបញ្ហាទំនាស់ក្នុងគ្រួសារបងប្អូនបន្តិចបន្តួច។

តាមការពិនិត្យជនរងគ្រោះមានស្នាមជាំខ្មៅ ជុំវិញការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយប្រើក្រមាក្រឡាការ៉ូខៀវលាយស ចងកជាប់នឹងដើមស្វាយ បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES