Wednesday, April 24, 2024
Homeព័ត៌មានជាតិឯកឧត្តមហ៊ុន ជា សួរលោកអធិការខណ្ឌចំការមន ថា "លោកអធិការ $$$ ឬ អំណាច (ឪ) គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត..."

ឯកឧត្តមហ៊ុន ជា សួរលោកអធិការខណ្ឌចំការមន ថា “លោកអធិការ $$$ ឬ អំណាច (ឪ) គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត…”

បន្ទាប់ពីប្រតិកម្មជុំវិញលោកអធិការខណ្ឌចំការមនដោះលែងជនបង្កដែលបានវាយប៉ូលិសក្នុងប៉ុស្តិ៍ផ្អើលនោះ ស្រាប់តែឯកឧត្តមហ៊ុន ជា បានចេញប្រតិកម្មទៅលោកអធិការថា មកពីដុល្លារ ឬអំណាចឪគេធំជាងលោក?

ឯកឧត្តមហ៊ុន ជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា “New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច (ឪ) គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត បើមិនចេះធ្វើការដើចេញ គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន? ឆ្លើយប្រាប់ផងបាទ”។

ពេលនោះដែរ ក៏មានហ្វេសប៊ុកម្នាក់មានឈ្មោះ Bong Din  បានចូលខមិនថា “បើនៅតែធ្វើយ៉ាងនឹង ប្រជាជនលែងជឿរលើច្បាប់ ហើយ” ភ្លាមៗនោះ ឯកឧត្តមហ៊ុន ជា បាន Reply ថា “បើចឹងចឹងតែខ្ញុំលេងជឿដែ មែនតើ”។

គួរបញ្ជាក់ថា បុរសម្នាក់ត្រូវបានភាគីម្ខាងអះអាងថា បានបើករថយន្តទំនើបបុករថយន្តរបស់គេ រួចថែមទាំងចុះមកបង្ករឿងឈ្លោះប្រកែកវាយតប់គេ បណ្តាលឱ្យរងរបួសស្នាមទៀតផង លុះត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល ស្រាប់តែផ្ទុះកំហឹងរាលដាលដល់សមត្ថកិច្ច បង្កហិង្សាវាយទាំងសមត្ថកិច្ចនៅក្នុងប៉ុស្តិ៍ទៀតផង បង្កឱ្យមានផ្អើលឆោឡោពេញប៉ុស្តិ៍នគរបាលនិងត្រូវសមត្ថកិច្ចបង្ខំចិត្តចាប់វ៉ៃខ្នោះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលា២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៧៣ មុខហាងម្លប់ស្វាយ៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ជនបង្កខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា  នៅមុនពេលកើតហេតុ មានរថយន្តទំនើប១គ្រឿង ម៉ាក Ronge Rover ពាក់ស្លាកលេខភ្នំពេញ 2Q-7889 ប៉ះជាមួយរថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ខ្មៅ បង្កឱ្យមានការខូចខាតតិចតួច។ បន្ទាប់មកភាគីរថយន្តម៉ាក Ronge Rover ក៏បានចុះមកបង្ករឿងឈ្លោះប្រកែកនិងបង្កអំពើហិង្សាដាក់ភាគីខាងរថយន្ត RX-330 ថែមទៀត ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញដងផ្លូវនិងត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ចុះអន្តរាគមន៍ នាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល។

ប្រភពដដែលបន្តថា លុះពេលចូលទៅដល់ក្នុងប៉ុស្តិ៍ គេឃើញបុរសជាភាគីរថយន្ត Range Rover ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាបានព្យាយមលើកយកក្រដាសមកបាំងមុខមិនចង់ឱ្យគេថត ប៉ុន្តែត្រូវសមត្ថកិច្ចឈោងទៅយកក្រដាសនោះចេញវិញពេលនោះបុរសនោះមិនព្រមឱ្យទើបធ្វើឱ្យកើតជារឿងប្រទាញប្រទង់គ្នារហូតឈានដល់ការចាប់ហែកក្រដាសនោះចោល ធ្វើឱ្យសមត្ថកិច្ចស្ទុះចូលទៅចាប់បុរសរូបនោះស្រាប់តែបុរសរូបនោះក៏បានវ៉ៃបុរសម្នាក់ស្លៀកពាក់ស៊ីវិលប៉ុន្តែត្រូវគេដឹងថាជាសមត្ថកិច្ចនៅក្នុងប៉ុស្តិ៍នគរបាលនោះ ទើបសមត្ថកិច្ចសម្រេចបញ្ចោញធម៌ក្តៅចាប់ក្រៀកផ្តួលសង្កត់កវាយខ្នោះតែម្តង។

ក្រោយកើតហេតុ បុរសបង្កខាងលើ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត។

យោងតាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា នៅយប់ថ្ងៃដដែលនោះ បុរសខាងលើត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីធ្វើការសម្របសម្រួលបញ្ចប់រឿងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយបានសងសំណងទៅភាគីរថយន្តឡិចស៊ីស RX-330 និងធ្វើលិខិតសុំទោសមន្ត្រីនគរបាលដែលខ្លួនបានបង្កហិង្សាដាក់នៅក្នុងប៉ុស្តិ៍។

ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការពិនិត្យវាស់ជាតិអាល់កុលទៅលើបុរសរូបនោះផងដែរ ដោយឃើញថា បុរសរូបនោះមានជាតិអាល់កុល (០,៧៣) និងត្រូវបានសមត្ថកិច្ចធ្វើការពិន័យចំនួន៤០ម៉ឺនរៀលផងដែរ៕

RELATED ARTICLES