Saturday, April 20, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធឆ្នើមទាំង៣ដួង របស់ Paris SG មិនមានអវត្តមាននៅរាត្រីនេះ

ខ្សែប្រយុទ្ធឆ្នើមទាំង៣ដួង របស់ Paris SG មិនមានអវត្តមាននៅរាត្រីនេះ

យោងតាមប្រភព័ត៌មាន Reuters ស្រង់សម្តីរបស់ក្លឹបបាល់ទាត់បារាំង Paris SG ចេញផ្សាយកាលពីថ្ងៃអង្គារ ទី17 ខែកញ្ញា ឆ្នាំ2019 បានឱ្យដឹងថា ខ្សែប្រយុទ្ធ2រូបសំខាន់ គឺ Kyian Mbappe និង Edinson Cavani  អវត្តមានក្នុងជំនួបដ៏សំខាន់ទទួលភ្ញៀវ Real Madrid នៃការប្រកួតជម្រុះក្នុងពូល Uefa Champion League។

កីឡាករ Mbappe រងរបួសពេលកំពុងប្រកួត

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបបានឱ្យដឹងថា ខ្សែប្រយុទ្ធ Kyian Mbappe បានរងរបួសសរសៃពួរ អំឡុងពេលប្រកួតជាមួយក្លឹប Toulouse កាលពីខែមុន។

ខណៈខ្សែប្រយុទ្ធ Edinson Cavani របួសត្រកៀក។

ក្លឹប Paris SG បានឱ្យដឹងទៀតថា កីឡាករទាំង2នាក់នេះ អាចនឹងចូលទីលានហ្វឹកហាត់វិញនៅចុងសប្តាហ៍។

កីឡាករ Mbappe និងកីឡាករ Neymar

ជាមួយគ្នានេះដែរ ក្រុមលោក Thomas Tuchel ក៏គ្មានវត្តមានកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ផងដែរ ដោយសារជាប់បម្រាម Uefa Champion League 3ប្រកួតពីបទប្រមាទមន្ត្រីអាជ្ញាកណ្តាល ក្នុងអំឡុងពេលប្រកួតជាមួយបិសាចក្រហម Man Utd  ក្នុងវគ្គ16ក្រុម Uefa Champion League កាលពីឆ្នាំទៅមិញ។

កីឡាករ Neymar និង Mbappe

ប៉ុន្តែយោងតាមតុលាការអាជ្ញាកណ្តាលកីឡា ចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ សម្រាប់ឱ្យកីឡាកររូបនេះជាប់បម្រាមតែ2ប្រកួតប៉ុណ្ណោះ។

កីឡាករ Edinson Cavani

តារាទាំង៣ដួងខាងលើនេះ រកគ្រាប់បាល់បាន11គ្រាប់ កាលពីប្រកួត Uefa Champion League រដូវកាលកន្លងទៅ ហើយក៏ជាតួអង្គសំខាន់សម្រាប់រដូវកាលនេះដែរ៕

កែសម្រួលអត្ថបទដោយ ៖ ដេត
រូបថត ៖ Reuters

RELATED ARTICLES