Saturday, April 20, 2024
Homeព័ត៌មានជាតិចិនមានគ្នា១០នាក់ ចូលប្លន់លុយក្នុងខារ៉ាអូខេ "បុកឃីងហូម ផាលីស"

ចិនមានគ្នា១០នាក់ ចូលប្លន់លុយក្នុងខារ៉ាអូខេ “បុកឃីងហូម ផាលីស”

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្រោយពីក្រុមជនសង្សយ័មួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចូលទៅវាយគំរាម ប្លន់យកប្រាក់ នៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស (ជាប់របងមន្ទីរសុខាភិបាលខេត្ត) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជបនសង្ស័យទាំង៦នាក់ខាងលើដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនប មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍ប្លន់យកលុយក្នុងខារាអូខេខាងលើនព កើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បន្តថាជនជាតិ ចិនមួយក្រុមនេះបានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិន ឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២.០៦.១៩៩០ មុខរបបុគ្គលិកផ្នែកចិតផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០ដុល្លារ រួចរត់ចូលឡាន១គ្រឿង ម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកចេញទៅបាត់។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្រាវជ្រាវចាប់ខ្លួនក្រុមជនជាតិចិនខាងលើនេះ បានចំនួន៦នាក់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវសាវតា អត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

RELATED ARTICLES