Saturday, April 20, 2024
Homeព័ត៌មានជាតិធ្វើបែបហ្នឹងហើយ... បងខ្មៅទៅអង្គុយផឹកធ្វើព្រងើយ

ធ្វើបែបហ្នឹងហើយ… បងខ្មៅទៅអង្គុយផឹកធ្វើព្រងើយ

ភ្នំពេញ ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ក្រោយពេលផឹកស្រាស្រវឹងជោក ក៏ដើរបង្ករឿងឈ្លោះជាមួយគេឯងពេញផ្សារសូរិយាម៉ល រួចក៏ចូលទៅទះកំផ្លៀងយុវជនម្នាក់ លុះមិត្តភក្តិយុវជនរងគ្រោះនិងសន្តិសុខចូលទៅសួរនាំ ស្រាប់តែត្រូវជនជាតិស្បែកខ្មៅរូបនោះដាល់1ដៃ បណ្តាលឱ្យបែកចិញ្ចើមថែមម្នាក់ទៀត។

ករណីបុរសជនជាតិស្បែកខ្មៅអុកឡុកបង្កហិង្សាពេញផ្សារសុរិយាម៉លនេះ បានកើតឡើងកាលពីវេលាម៉ោង2និង15រំលងអធ្រាត្រ ឈានចូលថ្ងៃទី19 ខែកញ្ញា ឆ្នាំ2019 នៅចំណុចផ្សារសូរិយាម៉ល តាមបណ្តោយផ្លូវប៉ាស្ទ័រលេខ51 ស្ថិតក្នុងសង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ។

យុវជនរងគ្រោះដែលត្រូវជនជាតិស្បែកខ្មៅទះ1កំផ្លៀង មានឈ្មោះហុង លី អាយុ21 ឆ្នាំ ស្នាក់នៅម្តុំស្ទឹងមានជ័យ។ ចំណែកជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាជនជាតិស្បែកខ្មៅ។

តាមសម្តីជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយផឹកស៊ីនៅហាងនៅក្បែរនឹងផ្សារសូរិយាម៉ល បន្ទាប់មកជនរងគ្រោះបានដើរទៅបត់ជើងតូចនៅចំណតឡាន ស្រាប់តែត្រូវបានជនជាតិស្បែកខ្មៅខាងលើទំនងជាស្រវឹងស្រា ហើយរករឿងគេឯងនិងបានមកទះកំផ្លៀងជនរងគ្រោះ1កំផ្លៀង បណ្តាលឱ្យមានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃកបង្កការភ្ញាក់ផ្អើលពេញក្នុងផ្សារសូរិយាម៉លតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះសន្តិសុខផ្សារសូរិយាម៉ល រួមនឹងមិត្តភក្តិរបស់ខ្លួនបានចូលទៅឃាត់ ស្រាប់តែត្រូវជនជាតិស្បែកខ្មៅដែលកំពុងពុលកំហឹងរូបនោះវាយបណ្តាលឱ្យបែកចិញ្ចើមម្ខាង (ផ្នែកខាងស្តាំ)។

បន្ទាប់មកជនបង្កជាជនជាតិស្បែកខ្មៅរូបនោះ ក៏ដើរឡើងទៅអង្គុយផឹកធ្វើព្រងើយ ធ្វើឱ្យជនរងគ្រោះខឹងខ្លាំងក៏ស្រែកឡូឡាពេញក្នុងផ្សារសូរិយាម៉ល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី3 ចេញមកជួយអន្តរាគមន៍ឃាត់ខ្លួនជនបងយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី3 ដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES