Friday, April 19, 2024
Homeព័ត៌មានជាតិបុិអើយបុិ... ៣ដងហើយ មិនឆ្អែតឆ្អន់ទៀត

បុិអើយបុិ… ៣ដងហើយ មិនឆ្អែតឆ្អន់ទៀត

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មធ្លាប់ជាប់ពន្ធនាគារច្រើនលើកមិនរាងចាល ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ចាប់ឃាត់ខ្លួនតាមដីការបស់តុលាការយកទៅដាក់គុកបន្ត បន្ទាប់ពីជននេះបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះរបស់ប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិអស់មួយចំនួនរួចមក។

ប្រភពពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី17 ខែ កញ្ញា ឆ្នាំ2019 វេលាម៉ោង2រសៀល។

ជនសង្ស័យម្នាក់ឈ្មោះសឿន សុខឡេង ហៅឡូតូ ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

 ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ6023 ចុះថ្ងៃទី 09 ខែកញ្ញា ឆ្នាំ2019 របស់លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទគាស់ផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តកាលពីថ្ងៃទី26 ខែសីហា ឆ្នាំ 2019 នៅភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញថា មុខសញ្ញាខាងលើជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន 3លើករួចមកហើយ ពាក់ព័ន្ធករណីលួចកន្លងមកនៅខេត្តមួយចំនួន ពិសេសកំពង់ស្ពឺ តែម្តង។

យោងតាមចម្លើយបឋម មុខសញ្ញាសង្ស័យបានទទួលស្គាល់ថា អំពើគាស់ផ្ទះលួចទ្រព្យ គឺរូបគេពិតជាធ្វើឡើងដោយផ្ទាល់មែន ចំណែកសម្ភារៈនោះខ្លួនបានលក់ចាយអស់ហើយ។

ក្រោយពេលឃាត់ខ្លួន មុខសញ្ញាសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES