Saturday, April 20, 2024
Homeព័ត៌មានជាតិស្កាត់តាំងពីខេត្តតាកែវ មកជាប់ខ្នោះនៅភ្នំពេញ

ស្កាត់តាំងពីខេត្តតាកែវ មកជាប់ខ្នោះនៅភ្នំពេញ

ភ្នំពេញ ៖ បុរសម្នាក់ឡើងមកពីតាកែវ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានកាកាប២ ចាប់ឃាត់ខ្លួនបន្ទាប់ពីបុរសម្នាក់នេះបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ដើម្បីលួច តែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋព័ទ្ធចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ចោរគាស់ទ្វារបន្ទប់ប៉ងលួចនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខ៨ ជាន់ទី២ ផ្ទះលេខ៦៣ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានឱ្យដឹងបន្តទៀតថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះហ៊ុ រាជ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិថ្កូវ ឃុំជីខ្នារ ស្រុកទ្រាំង ខេត្តតាកែវ។

ចំណែកជនរងគ្រោះជាម្ចាស់បន្ទប់ជួល ឈ្មោះរឿន ចន្នី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅផ្ទះលេខ៦៣ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលចាប់ឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES