Friday, March 29, 2024
Homeព័ត៌មានជាតិស្នាដៃលោកកូនញៀនថ្នាំ... អស់រលីងហើយ

ស្នាដៃលោកកូនញៀនថ្នាំ… អស់រលីងហើយ

ភ្នំពេញ​ ៖ យុវជនឈាមរាវម្នាក់បានសុំលុយឪពុកទិញថ្នាំមិនបាន ក៏កើតចិត្តខឹងសម្បា បានធ្វើកម្មភាពដុតផ្ទះខ្លួនឯង ពន្តាលឲ្យស្លាប់ឪពុកនិងប្អូនប្រុស ពេលទៅដល់មន្ទីរពេទ្យ ហើយភ្លើងបានឆាបឆេះរាលដាលដល់ផ្ទះ១១ខ្នងទៀត។

ហេតុការណ៍​នេះ ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៧ ខែ​​កញ្ញា ឆ្នាំ​២០១៩​​ ​​​ នៅ​ចំណុច​ភូមិឃ ​សង្កាត់​ច្រាំង​ចំរេះ២ ​ ខណ្ឌ​ឫស្សីកែវ​​​​ តាមបណ្ដោយផ្លូវជាតិលេខ៥។

ជនរងគ្រោះជាឪពុក មិនទាន់ស្គាល់អត្តញ្ញាណនៅឡើយទេ។ ចំណែកប្អូនប្រុសរបស់ជនសង្ស័យ មានអាយុ១៣ឆ្នាំ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យដឹង​ថា មុនពេលកើតហេតុ គេបានឃើញ​ជនសង្ស័យជាមនុស្ស​ញៀន​ថ្នាំ​ខាងលើ​បាន​សុំ​លុយ​ឪពុក​របស់​ខ្លួន ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ ប៉ុន្តែបុរសជាឪពុកមិនឲ្យនោះទេ ថែមទាំងស្តីបន្ទោសតិចតួចផងដែរ។

ប្រភពបានបន្តទៀតថា ពេលនោះពុំ​មាននរណាម្នាក់ចាប់អារម្មណ៍នោះទេ ស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាព​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល ខណៈដែលឪពុកនិងប្អូនប្រុសនៅក្នុងផ្ទះ បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅ រួចភ្លើងបានបន្តឆាបឆេះរាលដាលដល់ផ្ទះ១១ខ្នងទៀត បណ្តាលឲ្យជនរងគ្រោះទាមង២នាក់បានស្លាប់រួញក្រញ៉ង់ក្នុងភ្លើង ចំណែកជនសង្ស័យក្រោយពេលធ្វើសកម្មភាព បានរត់គេចខ្លួនបាត់។

ក្រោយ​​មាន​​ហេតុការណ៍​ភ្លើងឆាបឆេះកើតឡើង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ឫស្សីកែវ ស្នងការរាជធានី​ ​ រួម​នឹង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ផង​ដែរ​ បានចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយប្រើពេល​១​ម៉ោង​ ទើបរលត់ជាស្ថាពរ និង​ប្រើប្រាស់​ឡាន​ទឹក​សរុប​ចំនួន២៧​គ្រឿង៕

RELATED ARTICLES