Wednesday, April 24, 2024
Homeតារាខ្មែរស្រីស្អាត សិទ្ធី នីកា ត្រៀមសម្រាលកូនខែតុលា

ស្រីស្អាត សិទ្ធី នីកា ត្រៀមសម្រាលកូនខែតុលា

ក្មួយស្រីតារាសម្តែងព្រំ រដ្ឋា គឺស្រីស្រស់សិទ្ធី នីកា មានផ្ទៃពោះជាង៨ខែទៅហើយ ដែលកូនក្នុងផ្ទៃរបស់នាងត្រូវបានគេបង្ហើបឱ្យដឹងថា ជាតំណក់ឈាមរបស់សែរាជវង្ស និងជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ចក្រពង្ស ដែលជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ ផងដែរ។

តាមរយៈការបង្ហាញផ្ទៃពោះប៉ោងធំ ហើយនាងស្លៀកខោខូវប៊យរឹតខ្សែរួតមិនកើត និងត្រូវគូស្នេហ៍ថើបក្បាលពោះនោះ សិទ្ធី នីកា មិនបានប្រាប់ថា នាងនឹងគ្រោងដឹកដៃម្ចាស់ស្នេហ៍ចូលរោងការនៅពេលណាឡើយ ប៉ុន្តែនាងថ្លែងសារថា អរគុណដល់ទេវតាសម្រាប់ការប្រទានគ្រាប់ពេជ្រ ដ៏មានតម្លៃមួយនេះ។

នាងថា ឆ្នាំនេះពិសេសជាងឆ្នាំមុន ព្រោះនាងជិតក្លាយទៅជាម្តាយរបស់គេហើយ។

គួរបញ្ជាក់ថា សិទ្ធី នីកា ជាតារាសម្តែងភាពយន្ត និងខារ៉ាអូខេ ដែលមានរូបសម្រស់គួរឱ្យចាប់អារម្មណ៍ម្នាក់ ហើយនាងសម្តែងល្បីបទ “ដឹងទេថានឹក ?” និងបទ “មេឃកំពុង ភ្លៀងហើយ”ជាដើម។

ក្មួយស្រី ព្រំ រដ្ឋា នេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មានមន្ត្រីធំៗជាច្រើនរាយអន្ទាក់ស្នេហ៍ ប៉ុន្តែចុងក្រោយ នាងសម្រេចចិត្តជ្រើសរើសម្ចាស់បេះដូង និងពពោះជាតំណក់ឈាមរបស់សែរាជវង្សទៅហើយ ដែលធ្វើឱ្យប្រុសៗទាំងឡាយអស់ឱកាសតាមសាសងស្នេហ៍។

ក្រៅពីសិទ្ធី នីកា តារាដែលមានកូនមុនរៀបការ មានដូចជា អ្នកនាងនៅ សុនិតា, ឡោម លក្ខិណា, សុន ស្រីពេជ្រ, ទេព សម្ភស្ស ជាដើម ខណៈសុខ ពិសី, កែវ និសា និងគង់ វង្សយ៉ាទី ក៏ធ្លាប់ត្រូវបានគេសង្ស័យថា ពួកគេមានកូនដែរ ប៉ុន្តែមិនដែលធ្លាយរូបកូនង៉ាដូចតារាខាងលើឡើយ។

តាមព័ត៌មានថា ក្រោយសម្រាលកូនដំបូង និងក្លាយទៅជាសមាជិកសែរាជវង្ស សិទ្ធី នីកា អាចនឹងបញ្ចប់អាជីពសិល្បៈហើយ ព្រោះគូស្នេហ៍នាងដែលមានតួនាទីជាមន្ត្រីយោធាផងនោះ មិនចង់ឱ្យភរិយាដ៏ស្រស់ស្អាតរបស់លោកលេងសិល្បៈទៀតឡើយ៕

RELATED ARTICLES