Saturday, April 20, 2024
Homeតារាខ្មែរឡេង មុន្នីរចនា ជួបទុក្ខធំ ម្ដាយទទួលមរណៈភាព

ឡេង មុន្នីរចនា ជួបទុក្ខធំ ម្ដាយទទួលមរណៈភាព

តារាចម្រៀងចូលចិត្តច្រៀងបទញាក់ អ្នកនាងឡេង មុន្នីរចនា កំពុងមានទុក្ខជាទម្ងន់ ដែលពេលនេះ ម្ដាយជាទីស្រលាញ់របស់នាងបានទទួលមរណៈភាពទៅហើយ នៅមុននេះបន្ដិច។

សពម្ដាយឡេង មុន្នីរចនា តម្កល់នៅវត្តស្វាយផ្អែម ផ្លូវជាតិលេខ៤ ហើយនឹងត្រូវបូជានៅព្រឹកថ្ងៃទី៦ ខែកញ្ញា។ ឡេង មុន្នីរចនា បានប្រកាសឲ្យមិត្តរួមអាជីពចូលរួមពិធីបុណ្យសពម្ដាយរបស់នាងផងដែរ។

ឡេង មុន្នីរចនា ថ្លែងសារទាំងក្រៀមក្រំថា ”នាងខ្ញុំ រចនា ព្រមទាំងក្រុមគ្រួសារ សូមគោរពអញ្ជើញបងប្អូនសិល្បករ សិល្បការិនីទាំងអស់ដោយក្ដីអនុគ្រោះ សូមអញ្ជើញចូលរួមបុណ្យសពម្ដាយនាងខ្ញុំដែលតម្កល់នៅវត្តស្វាយផ្អែម ផ្លូ
វជាតិលេខ៤ ដោយអនុគ្រោះផង សពបូជានៅថ្ងៃសៅរិ៍ ម៉ោង៦ព្រឹក”។

គួរបញ្ជាក់ថា ម្ដាយឡេង មុនី្នរចនា តែងតែជូនកូនទៅច្រៀងរាំតាមឆាកតន្រ្ដី តាំងពីនាងចូលសិល្បៈដំបូងម្ល៉េះ ហើយមុនពេលលាចាកលោកនេះ ម្ដាយរចនា ដែលមានសុខភាពទ្រុតទ្រោមទៅហើយ នៅតែដើរតាមកូនស្រីច្រៀងរាំតាមឆាក។ ប៉ុន្ដែរចាប់ពីពេលនេះតទៅ រចនា លែងបានឃើញម្ដាយជារៀងរហូតហើយ៕

RELATED ARTICLES