Thursday, April 18, 2024
Homeតារាខ្មែរកាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់តារាចម្រៀង សែម សង្វាត

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់តារាចម្រៀង សែម សង្វាត

ភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាលកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយសម្រាលការលំបាកដល់លោកសែម សង្វាត ជាតារាចម្រៀងដែលមានជីវភាពលំបាក មានជំងឺថ្លើម ក្រពះ ពោះវៀនធ្ងន់ និងមានកូនប្រុស៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ននេះកំពុងស្នាក់នៅផ្ទះជួល ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខគិតគូរពីសុខភាពនិងជីវភាពរស់នៅរបស់លោកសែម សង្វាត។

លោកជំទាវក៏បានផ្តាំផ្ញើដល់លោកសូមថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងផ្តាំផ្ញើដល់កូនៗទាំងអស់ ត្រូវកតញ្ញូថែទាំឪពុកឱ្យបានល្អ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាង។

ជាកិច្ចឆ្លើយតប លោកសែម សង្វាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វី៕

RELATED ARTICLES