Friday, March 29, 2024
Homeតារាខ្មែរកែវ និសា អតីតគូស្នេហ៍នៅតែដេកស្តាយសម្រស់

កែវ និសា អតីតគូស្នេហ៍នៅតែដេកស្តាយសម្រស់

កែវ និសា ឬវង្ស សុផាវណ្ណ ឆ្នាំនេះនាងមាន វ័យជិត៤០ឆ្នាំទៅហើយ ប៉ុន្តែសម្រស់អ្នកមេម៉ាយសាច់សខ្ចីរូបនេះ គឺនៅតែមិនចាញ់ក្រមុំទេ ព្រោះស្បែករលើបរលោងម៉ដ្ឋខៃតែម្តង ទើបធ្វើឱ្យអតីតគូស្នេហ៍នាងនៅតែដេកស្តាយសម្រស់សុផាវណ្ណ នៅ ឡើយ បើទោះជាពេលនេះពួកគេមានថ្មីរៀងៗខ្លួនអស់ទៅហើយក្តី។

អតីតប្តីកែវ និសា លោកគាំ វ៉ារី និងអតីតសង្សារលោកសាន ផានិត និងលឹម ជាឡាយ ជាដើមនៅតែសរសើរពីរូបឆោម កែវ និសា ថា ពិបាករកតារាណាមកផ្ទឹមបាន ព្រោះថា និសា អាយុជិត៤០ឆ្នាំមែន តែនៅមានសម្រស់ដូចជាង២០ឆ្នាំអីចឹង។

ប៉ុន្តែ អតីតប្តីនិងសង្សាររបស់កែវ និសា គ្មានបំណងវិលមករកការផ្សះផ្សាស្នេហ៍ជាថ្មីទេ ព្រោះថា ពួកគេដឹងថា ពេលនេះបេះដូងនិសា ក៏មិននៅទំនេរដែរ គឺមានម្ចាស់ចិត្តថ្មីទៀតទៅហើយ។

គួរបញ្ជាក់ថា កែវ និសា បានលែងលះ អតីតប្តី លោកគាំ វ៉ារី កាលពីឆ្នាំ២០០៩ ធ្វើឱ្យអាណិកជនខ្មែរនៅអាមេរិក រូបនោះ ដេកស្តាយសម្រស់អតីតភរិយាជាខ្លាំង រហូតរត់ទៅរៀបការជាមួយគ្រូពេទ្យក្រមុំម្នាក់ ដើម្បីបំភ្លេចទុក្ខស្នេហ៍។

ដោយឡែក កែវ និសា វិញ ក៏បានផ្តាច់ស្នេហ៍ពីសាន ផានិត និងលឹម ជាឡាយ ខណៈមុននេះលេចឮថា នាងប៉ះស្នេហ៍ដ៏រសើបជាមួយមន្ត្រីធំដ៏មានឥទ្ធិពលម្នាក់។

និសា ក៏ចាប់ផ្តើមប្រែប្រួលជីវភាពយ៉ាងរហ័ស ក្រោយជំពប់ស្នេហ៍មន្ត្រីនោះ ដូចជានាងជិះរថយន្ត Audi ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ ហើយដើរលេងក្រៅស្រុកទិញអីវ៉ាន់សុទ្ធតែម៉ាកល្បីៗ ដែលមិនខ្វល់ពីលុយឡើយ។

ប៉ុន្តែអ្វីដែលគួរឱ្យប្លែក ថ្មីៗនេះ និសា ដែលដកខ្លួនពីអាជីពសិល្បៈមួយរយៈធំនោះ បែរជាវិលរកអាជីពចាស់វិញយ៉ាងភ្ញាក់ផ្អើលតាមរយៈការធ្វើពិធីការិនីនៅ CNC។

តារារួមអាជីពបានខ្សឹបខ្សៀវគ្នាថា និសា ចែកផ្លូវគ្នាជាមួយមន្ត្រីធំនោះហើយ ទើបនាងវិលមករកអាជីពចាស់នេះ។

ប៉ុន្តែ និសា ហាក់មិនខ្វល់គេថា នាងធ្លាក់ខ្លួនវិល រកឆ្នាំងចាស់នោះទេ ហើយពេលនេះនាងកាន់តែមានការតុបតែងខ្លួនប្លែកទៅៗ រហូតធ្វើឱ្យអតីតសង្សារកាន់តែភ្ញាក់ផ្អើលទៀតផង។

ប្រភពបានឱ្យដឹងថា កែវ និសា មិនចាប់អារម្មណ៍អតីតគូស្នេហ៍ទាំងនោះទេ ព្រោះពេលនេះ នាងមានប្រុសជាច្រើនចាំត្រងស្នេហ៍៕

RELATED ARTICLES