Thursday, April 25, 2024
Homeព័ត៌មានជាតិត្រឡប់ទៅផ្ទះដេកធ្វើមិនដឹងខ្លួន... ហើយថែមទាំងសារភាពបង្វែរសាច់រឿងទៀត

ត្រឡប់ទៅផ្ទះដេកធ្វើមិនដឹងខ្លួន… ហើយថែមទាំងសារភាពបង្វែរសាច់រឿងទៀត

ខេត្តកោះកុង ៖  បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពគាស់ទ្វារផ្ទះអ្នកជិតខាងម្នាក់ ប្រុងចូលទៅចាប់រំលោភក្មេងស្រីអនីតិជន (កូនម្ចាស់ផ្ទះ) តែត្រូវក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួនស្រែកឆោឡោឡើង ផ្អើលអ្នកជិតខាងព័ទ្ធចាប់ជនល្មោភកាមនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍ប្រុសល្មោភកាមគាស់ផ្ទះប៉ុនប៉ងរំលោភក្មេងស្រីក្បែរខាងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល។

ជនសង្ស័យល្មោភកាមមានឈ្មោះកុល ឡាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ជ.ទ អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានចូលទៅដេកនៅក្នុងផ្ទះរបស់ខ្លួនដូចសព្វដង។

រហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទ្វារចូលទៅក្នុងផ្ទះក្មេងស្រីរងគ្រោះ បម្រុងធ្វើសកម្មភាពរំលោភ ក្មេងស្រីរងគ្រោះ តែត្រូវនាងភ្ញាក់ដឹងខ្លួនទាន់ក៏ស្រែកឆោឡោផ្អើលពេញភូមិ ហើយភ្លាមនោះអ្នកភូមិក៏នាំគ្នាផ្អើលចេញមកមើល ធ្វើឱ្យជនសង្ស័យភ័យក៏រត់ទៅផ្ទះខ្លួនឯងវិញ ដេកសម្ងំធ្វើដូចអត់ដឹងរឿង។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ទើបក្មេងស្រីរងគ្រោះបានទៅរាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងពែង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនខឹងជាមួយនឹងក្មេងស្រីរងគ្រោះ បម្រុងឡើងទៅវាយនាង។ តែយ៉ាងណាក្តី ក្មេងស្រីរងគ្រោះបានអះអាងថា ជនសង្ស័យមានបំណងមកចាប់រំលោភនាង តែត្រូវនាងភ្ញាក់ដឹងខ្លួនទាន់។

ជុំវិញករណីខាងលើនេះ កម្លាំងជំនាញកំពុងរៀបចំបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES