Friday, March 29, 2024
Homeព័ត៌មានជាតិផ្អើលពេញហាង “កាត់សក់សម័យទំនើប” តាមពិតមានរឿងបែបនេះសោះ

ផ្អើលពេញហាង “កាត់សក់សម័យទំនើប” តាមពិតមានរឿងបែបនេះសោះ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែន ចូទៅកាត់សក់ក្នុងហាង “កាត់សក់សម័យទំនើប” ស្រាប់តែច្រឡំជាន់ហ្គែរបុកចូលហាងខាងលើ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងបែកបាក់ខូចខាតរបស់ក្នុងហាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែករថយន្តបង្កហេតុ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AF-5868។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្កហេតុខាងលើ បើកបរដោយបុរសម្នា​ក់​ទិសដៅពីជើងមកត្បូង លុះពេលមកដ​ល់​ចំណុចមុខហាង “សម័យទំនើប” ក៏បានបត់ចូលហាង​ដើម្បីកាត់សក់។

ប្រភពបានបន្ថែមថា ពេលចូលចតនោះ មិដឹងថាយ៉ាងម៉េចទេ ស្រាប់តែម្ចាស់រថយន្តបានច្រលំជាន់ហ្គែរទៅម៉ូតូមួយគ្រឿងដែលចតពីមុខហាង និងជ្រុលបុកទម្លុះទ្វារកព្ចាក់ចូលទៅក្នុង បណ្តាលឲ្យជាងកាត់សក់ប្រុសស្រី៣នាក់រងរបួសធ្ងន់ ហើយថែមទាំងបែកកញ្ចក់និងកៅសីកាត់សក់ទៀតផង។

ប្រភពបានបន្ថែមទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯសម្ភារះក្នុងរងការខូចខាតទាំងស្រុង ចំពោះម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លូនយកទៅប៉ុស្តិ៍។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្ដបង្កហេតុយកទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES