Friday, April 26, 2024
Homeតារាខ្មែរភរិយាលោកសាន ផានិត ទើបសម្រាលបានកូនប្រុសម្នាក់ទៀត ដាក់ឈ្មោះ...

ភរិយាលោកសាន ផានិត ទើបសម្រាលបានកូនប្រុសម្នាក់ទៀត ដាក់ឈ្មោះ…

ទីបំផុត បន្ទាប់ពីរង់ចាំរយៈពេល៩ខែ១០ថ្ងៃ តារាចម្រៀងក្បាលត្រងោល សាន ផានិត បានឃើញមុខកូនប្រុសទី២ ដែលបានសម្រាលនៅថ្ងៃនេះ ធ្ចើឲ្យលោកសប្បាយរីករាយចិត្តក្រែលែង។

កូនប្រុសទី២នេះ ត្រូវបានលោកសាន ផានិត ដាក់ឈ្មោះថា “សាន អាទីតូ”។

គួរបញ្ជាក់ថា លោកសាន ផានិត មានភរិយាឈ្មោះចេវ សោភា និងបានបង្កើតកូនប្រុសម្នាក់ ងលយនៅពេលនេះលោកមានកូនប្រុសម្នាក់ទៀត ដែលគេរំពឹងកូនប្រុសទាំង២នេះ នឹងអាចជំនួសដៃជើងលោកនៅពេលដែលលោកកាន់តែមានវ័យចាស់ទៅ។

អំឡុងពេលដែលភរិយាមានគភ៌កូនទីពីរនេះ សាន ផានិត កាន់តែស្រលាញ់ថ្នាក់ថ្នមប្រពន្ធ ហើយទោះជាសុខភាពមិនសូវល្អមែន ប៉ុន្តែអតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ, KH និងU2 នេះ នៅតែបន្តអាជីពចម្រៀងនៅពេលរាត្រី ដោយទៅច្រៀងនៅហាងហេភីផាលែស ជាមួយតារាចម្រៀងសុះ ម៉ាច, អាន វិសាល, ពេជ្រ ពន្លឺ, វណ្ណា ស័ក្ក, វង្ស តារារតនា, ស៊ីន សុផល និងកញ្ញាធា រ៉ានី ជាដើម។

ជានិច្ចកាល ភ្ញៀវជាច្រើនដែលបានចូលផឹកសុីនៅទីនោះតែងសំណូមពរឱ្យលោកផានិត ច្រៀងបទល្បីរបស់ខ្លួន គឺ “ទូរស័ព្ទប្រាប់ផង” និងបទ “ជាប់រវល់” ហើយម្ចាស់សំណូមពរតែងឱ្យលុយធីបជាការលើកទឹកចិត្តដល់លោកផានិត ទៀតផង៕

RELATED ARTICLES