Thursday, April 18, 2024
Homeតារាខ្មែរមាស សុខសោភា ចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌ និងច្រៀងរាំជាមួយបងប្អូនអាណិកជនកាណាដា

មាស សុខសោភា ចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌ និងច្រៀងរាំជាមួយបងប្អូនអាណិកជនកាណាដា

មាស សុខសោភា ហាក់យកប្រទេសកាណាដា ជាទឹកដីកំណើតទី2 របស់នាងទៅហើយ ព្រោះតាមគម្រោងតារារូបនេះត្រូវវិលវិញកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ 2019នេះ គម្រប់នៃការច្រៀងសម្តែងរយៈពេល3ខែ នៅកាណាដា។

ប៉ុន្តែពេលនេះ សោភា បានបន្តរស់នៅកាណាដា ជាង5ខែទៅហើយ តែនាងមិនទាន់ចង់វិលមកស្រុកវិញឡើយ ព្រោះសូម្បីតែនៅរដូវបុណ្យភ្ជុំបិណ្ឌ ក៏នាងនៅមានកម្មវិធីចេញសម្តែងរាំច្រៀងនៅកាណាដា ដែរ។

យ៉ាងណា នៅថ្ងៃភ្ជុំបិណ្ឌធំ កាលពីពេលថ្មីៗនេះ មាស សុខសោភា បានឆ្លៀតទៅវត្តខ្មែរមួយនៅកាណាដា ដោយនាងបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ព្រមទាំងច្រៀងបទ “ទៅលេងអារញ្ញ” ឆ្លងឆ្លើយជាមួយតារាចម្រៀងប្រុសម្នាក់ទៀតផង។

តាមរយៈការបន្តស្នាក់នៅកាណាដា រយៈពេល3ខែថែមទៀតរបស់មាស សុខសោភា ដើម្បីឱ្យបានគ្រប់6ខែ (កន្លះឆ្នាំ) នេះ សោភា ត្រូវបានគេទម្លាយថា នាងរង់ចាំយក Green Card ដើម្បីឱ្យថ្ងៃក្រោយងាយស្រួលចេញចូលទៅកាណាដា។

តាមកំណត់ តារាចម្រៀងផលិតកម្មថោន និង Camtrax រូបនេះ នឹងត្រូវវិលវិញនៅពាក់កណ្តាលខែតុលា នេះហើយ។

 ប៉ុន្តែតារាចម្រៀងរបស់ផលិតកម្មថោន ដែលជិតស្និទ្ធសោភា បាននិយាយថា ពេលនេះ សោភា មិនកំណត់ថាពេលណាវិលវិញនោះទេ ព្រោះថានាងមិនមែនជាតារាចម្រៀងមានកុងត្រាជាមួយថោន ទៀតទេ ហេតុនេះហើយចង់ទៅប៉ុន្មានខែ ហើយមកវិញពេលណាក៏បានដែរ ព្រោះថាបងប្រុសរបស់សោភា លោកមាស សុខរតនៈ គឺជាអ្នកគ្រប់គ្រងផលិតកម្មថោន ស្រាប់។

ទោះជាយ៉ាងណា មាស សុខសោភា ដែលបាត់មុខយូរខែពេកពីការច្រៀងសម្តែងក្នុងស្រុក ហើយគ្មានបទចម្រៀងថ្មីៗចេញនោះ នាងអាចប្រឈមការធ្លាក់កូដជាមិនខាន ប្រសិនបើតារាផ្សេងៗទៀតសម្រុកចេញបទនៅពេលនេះ។

ប៉ុន្តែតារាថោន រូបនេះបន្ថែមថា នៅខែធ្លាក់ភ្លៀងនេះ តារាល្បីៗមិនសម្រុកចេញបទថ្មីៗនៅពេលហ្នឹងទេ ហេតុនេះហើយទោះជាសោភា មិនមកវិញពេលនេះហើយចាំដល់ខែរាំងភ្លៀងទើបមកវិញ ចេញបទថ្មីៗយកតែម្តង ក៏មិនប៉ះពាល់ខ្លាំងដល់ទីផ្សារចម្រៀងរបស់នាងដែរ។

ការទៅកើបលុយធំនៅកាណាដា ដល់ទៅកន្លះឆ្នាំនេះ មាស សុខសោភា បានទាំងលុយដុំ បានទាំងរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀតជាមួយស្វាមីអាណិកជនខ្មែរនៅកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា ខណៈដែលចំណងស្នេហ៍ឆ្លងទ្វីប11ឆ្នាំ នៅតែគ្មានដំណឹងរឿងរៀបការតាមប្រពៃណីខ្មែរ៕

RELATED ARTICLES