Friday, April 19, 2024
Homeតារាខ្មែរមូលហេតុម៉ូលីកា ឲ្យក្មេងប្រុសសុំទោស ហើយមិនយកលុយសំណង១រៀល

មូលហេតុម៉ូលីកា ឲ្យក្មេងប្រុសសុំទោស ហើយមិនយកលុយសំណង១រៀល

រថយន្ដទំនើប Range Rover ស៊េរីឆ្នាំ២០១៥ ពណ៌សតម្លៃ១៥ម៉ឺនដុល្លារ ដែលជាកម្មសិទ្ធិរបស់អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ហាង ”អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ .ក” កញ្ញាម៉ូលីកា នោះ ត្រូវបានក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់បើកម៉ូតូ កង់បីសម្រាប់ដឹកលក់លៀសហាល បុកចំហៀងខាងស្ដាំ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីរលៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែរលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ុន្ដែកញ្ញាម៉ូលីកា មិនបានទាមទារប្រាក់សំណងពីក្មេងប្រុសដែលមិនទាន់គ្រប់អាយុ បើកបរម៉ូតូនោះ ១រៀលឡើយ គឺនាងគ្រាន់តែឲ្យក្មេងនោះសុំទោសជាសាធារណៈ ហើយទទួលស្គាល់កំហុសរបស់ខ្លួន ដែលបើកលឿនវ៉ាខាងស្ដាំ ធ្វើឲ្យបុករថយន្ដរបស់នាងរងការខូចខាតយ៉ាងដំណំនោះប៉ុណ្ណោះ។

តារាចម្រៀងម៉ូលីកា បានប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថា រថយន្ដ Range Rover ពណ៌ស ពាក់ស្លាកលេខ 2BF-3777 នោះជាឡានរបស់នាងមែន ប៉ុន្តែនៅថ្ងៃកើតហេតុនោះ គឺបងប្រុសរបស់នាងជាអ្នកបើកបរជូនបុគ្គលិកដើរលេង ហើយដោយសារតែផ្លូវនោះស្ទះ អីចឹងគាត់បើកយឺតៗប៉ុណ្ណោះ ប៉ុន្តែចៃដន្យអី ក្មេងប្រុសជិះម៉ូតូកង់បីនេះបើកលឿន ហើយវ៉ាស្ដាំនិងកៀរឡានរបស់នាង បណ្ដាលឲ្យខ្ទេចមួយចំហៀងខាងស្ដាំតែម្ដង។

ចំណែកនាងវិញបានជិះរយន្ដផ្សេងមួយទៀត ហើយគ្រាន់តែចុះពីលើរថយន្ដឃើញអ្នកបើកបរតូច ជិះម៉ូតូដឹកលៀសអីចឹង នាងមិនដឹងថា ទារសំណងអីបានទេ គឺមានតែការអនុគ្រោះដល់ក្មេងប្រុសនោះ ដោយគ្មានសំណង១រៀលឡើយ។

ប៉ុន្ដែមូលហេតុដែលនាងតម្រូវឲ្យក្មេងប្រុសនោះសុំទោសនាង ដោយសារតែក្មេងប្រុសនេះបុកឡាននាងខូចខ្ទេចមួយចំហៀងស្ដាំទៅហើយ បែរជាសម្ភាសន៍ឲ្យទូរទស្សន៍មួយថា បងប្រុសរបស់នាងជាអ្នកបើកឡានបុកម៉ូតូគេទៅវិញ។

ម៉ូលីកា ថា នាងអស់ចិត្តនៅពេលដែលក្មេងប្រុសម្នាក់នោះសុំទោស និងចេះទទួលស្គាល់កំហុស ប៉ុន្ដែឪពុកម្ដាយគ្រប់រូបមិនគួរណាបណ្ដោយឲ្យក្មេងទើបមានអាយុ១៣ឆ្នាំ បើកបរបែបនេះទេ ព្រោះពេលបុកគេទៅ តើយ៉ាងម៉េច បើមិនទាន់គ្រប់អាយុផងហ្នឹង? នាងថា នេះប៉ះចំនាងដែលមានការអាណិតចំពោះក្មេងប្រុសនោះ ប៉ុន្តែបើប៉ះអ្នកផ្សេងទាមទារសំណង តើគិតយ៉ាងម៉េចវិញ ព្រោះរថយន្ដនាងទិញថ្លៃគួរសម ហើយការជួសជុសក៏ចំណាយលុយច្រើនដែរ ព្រោះត្រូវការកុម្មង់គ្រឿងពីបរទេសមកដាក់ឲ្យដូចដើមវិញ គឺខាតទាំងពេលវេលាទាំងថវិកា។

ចុងក្រោយ ក្មេងប្រុសដែលបុករថយន្ដទំនើបរបស់កញ្ញាម៉ូលីកា នោះ បានលើកដៃសំពះនិងទទួលកំហុសចំពោះការបើកម៉ូតូបុកចំហៀងរថយន្ដតារាចម្រៀងរូបនេះហើយម៉ូលីកា ក៏បានឲ្យក្មេងប្រុសដែលរកស៊ីដឹកលក់លៀសហាលចិញ្ចឹមជីដូន ខណៈឪពុកម្ដាយរបស់គេនៅស្រុកកោះធំ ខេត្តកណ្ដាល នោះទៅផ្ទះវិញ។

ក្រោយបញ្ចប់រឿងត្រឹមចុងក្រោយរថយនុ្ដរបស់ម៉ូលីកា ខូតខាតនឹងត្រូវធ្វើដោយខ្លួនឯង ចំណាយលុយជាច្រើនពាន់ដុល្លានោះ ម៉ូលីកា បានចាត់ទុកថា រឿងនេះជាការរំដោះគ្រោះរបស់នាងទៅចុះ។

ប៉ុន្ដែកាលពីយប់មិញ (ថ្ងៃទី៨សីហា) អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះថា គេងមិនលក់ ព្រោះនឹករថយន្ដនាងដែលទើបទិញ កំពុងស្រលាញ់ បែរជារងការខូចខាតបែបនេះទៅវិញ។

ដោយឡែក មហាជនជាច្រើនបានសម្ដែងការកោតសរសើរនូវទឹកចិត្តមេត្តាធម៌របស់តារាចម្រៀងម៉ូលីកា ទៅលើក្មេងប្រុសដែលបើកម៉ូតូបុកឡាននាងខ្ទេចទ្វារស្ដាំនោះ ព្រោះបើប៉ះជាអ្នកជិះរថយន្ដទំនើបមួយចំនួនទៀត ប្រហែលជាប្អូនប្រុស និងក្រុមគ្រួសារប្រាកដជាពិបាករកប្រាក់ជួលជុលឡានឲ្យគេជាមិនខាន។

គូរបញ្ជាក់ថា ម៉ូលីកា បានផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជើងមាន់តាម Online ហើយនាងឈានទៅបើកហាងរក្សាសម្រស់ ”អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ.ក” ដែលចំណាយប្រាក់ដល់ទៅ១០ម៉ឺនដុល្លារ។

ម៉ូលីកា បានទិញរថយន្ដទំនើប Range Rover កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តម្លៃ១៥០០០០ដុល្លារ បន្ថែមពីលើរថយន្ដ Lexus RX450h តម្លៃជាង៧ម៉ឺនដុល្លារ។ នាងជាអ្នករកស៊ីលក់ផលិតផលរក្សារសម្រស់តាម Online ដ៏ជោគជ័យម្នាក់ ដែលអ្នកលេងបណ្ដាញសង្គមជាច្រើនបានស្គាល់ និងគាំទ្ររអតីតតារាចម្រៀង Rock រូបនេះថា ជាតារាដែលមានរូបសម្រស់ស្អាត ហើយចិត្តល្អថែមទៀតផង៕  

RELATED ARTICLES