Friday, April 19, 2024
Homeព័ត៌មានជាតិម្នាក់ៗខ្នះខ្នែងជួយគាត់ណាស់... ពេលបានដឹងដំណឹងនេះ

ម្នាក់ៗខ្នះខ្នែងជួយគាត់ណាស់… ពេលបានដឹងដំណឹងនេះ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដើរចូលទៅធ្វើចម្ការសុខៗ ក៏ស្រាប់តែអកុសលជាន់គ្រាប់មិនទាន់ផ្ទុះ (មីន) ១គ្រាប់ បណ្តាលឱ្យផ្ទុះលាន់ឮកក្រើក និងបណ្តាលឱ្យបុរសរងគ្រោះដាច់ជើងម្ខាងរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍បុរសម្នាក់ដើរជាន់មីនផ្ទុះដាច់ជើងនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

បុរសរងគ្រោះដែលដើរជាន់មីនផ្ទុះដាច់ជើងម្ខាងនេះ មានឈ្មោះឈន វិរៈ អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរចេញទៅធ្វើចម្ការដូចសព្វដង ស្រាប់តែអកុសលអ្វីបែរជាដើរជាន់ចំគ្រាប់មីន បណ្តាលឱ្យផ្ទុះដាច់ជើងខាងស្តាំម្ខាងរងរបួសយ៉ាងធ្ងន់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ រួមនឹងអ្នកភូមិបាននាំគ្នាទៅជួយដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យត្រាត ប្រទេសថៃ៕

RELATED ARTICLES