Friday, April 19, 2024
Homeតារាខ្មែររឿងតែមួយប៉ុណ្ណោះ!!! យុគ ចិន្តា នៅតែមិនដូចគង់ សុជាតិ

រឿងតែមួយប៉ុណ្ណោះ!!! យុគ ចិន្តា នៅតែមិនដូចគង់ សុជាតិ

យុគ ចិន្តា និងគង់ សុជាតិ ត្រូវបានគេចាត់ទុកថា ជាពិធីការិនីឆ្នើមដែលរក្សាកេរ្តិ៍ឈ្មោះជាង១ទសវត្សន៍មកហើយ ខណៈដែលទ្រព្យសម្បត្តិវិញ តារាជើងចាស់ទាំង២ក៏មានមិនចាញ់គ្នាដែរ។ ប៉ុន្តែមានចំណុចមួយដែលអ្នកនាងគង់ សុជាតិ និងយុគ ចិន្តា មិនអាចដូចគ្នាទាល់តែសោះ គឺរឿង“ស្នេហា”។

បើគេក្រឡេកមើលរឿងស្នេហារបស់អ្នកនាងយុគ ចិន្តា វិញ ពេលនេះនាងនៅតែគ្មានតម្រុយនៃការចូលរោងការឡើយ ខណៈដែលអ្នកនាងគង់ សុជាតិ វិញ កំពុងតែមានសេចក្តីសុខបំផុតក្នុងជីវិត ព្រោះចំណាយលុយអស់២លានដុល្លារ សង់ខុនដូកម្ពស់៧ជាន់ ហើយអ្នកនាងស្នាក់នៅជាន់លើគេ ដោយគេងលើអាកាសឱបស្វាមីក្មេង ជា វិបុល រៀងរាល់រាត្រី។

ដោយឡែក អ្នកនាងយុគ ចិន្តា ដែលរស់នៅផ្ទះវីឡាស្កឹមស្កៃនោះ មិនអាចធ្វើបានដូចគង់ សុជាតិ ឡើយ ព្រោះតែចំណងស្នេហ៍មិនទាន់បើកចំហ១០០% ខណៈដែលមុនទទួលបានសង្សារថ្មីនេះ អ្នកនាងចិន្តា ឈឺគ្រាំគ្រាពេញបេះដូងដោយសារចំណងស្នេហាជាង៥ឆ្នាំ ជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ត្រូវបានដើរដល់ផ្លូវបំបែក។

ចំណែកគង់ សុជាតិ ក្រោយលែងប្តី លោកម៉ៅ សាលភាព មកភ្ជាប់ស្នេហ៍ប្រុសក្មេង ជា វិបុល មក ស្រាប់តែទ្រព្យរបស់នាងកាន់តែកើនឡើង ហើយតាមបណ្តាកម្មវិធីមួយចំនួនម្ចាស់កម្មវិធីតម្រូវជ្រើសយកអ្នកនាងជាមួយស្វាមីតែម្តង ទើបធ្វើឱ្យប្តីប្រពន្ធខុសវ័យនេះកើបលុយមូល។

ថ្វីត្បិតតែអ្នកនាងយុគ ចិន្តា មិនសូវសម ប្រកបរឿងស្នេហាមែន ប៉ុន្តែពិធីការិនីរូបនេះនៅតែមានឥទ្ធិពលនៅបណ្តាញទូរទស្សន៍ CTN ហើយមុខជំនួញរបស់នាងនៅតែក្តាប់ណែនដៃដដែល។

អ្នកនាងចិន្តា មិនបង្ហាញទុក្ខកង្វល់ឱ្យគេឃើញឡើយ ដោយមួយថ្ងៃៗនាងគិតតែពីមមាញឹករឿងរកស៊ីច្រើនជាងយកពេលវេលាទៅសាសងស្នេហ៍ ទើបធ្វើឱ្យអ្នកខ្លះបានចាត់ទុកថា អ្នកនាងយកការងារសំខាន់ជាងស្នេហា។

ពិធិការិនីជើងចាស់រូបនេះត្រូវបានគេប្រមាណថា នាងមានទ្រព្យរាប់លានដុល្លារក្នុងកណ្តាប់ដៃ ក្នុងនោះមានអាជីវកម្មជាច្រើនកន្លែង, ដីធ្លី និងផ្ទះជួលជាដើម។

ដោយឡែក អ្នកនាងគង់ សុជាតិ វិញ គឺយកស្នេហានិងការងារសំខាន់ដូចគ្នា។ សុជាតិ និងប្តី ដែលផ្ញើខ្លួននៅហង្សមាស ដូចគ្នានោះ ទោះជាមមាញឹកយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវតែឆ្លៀតដឹកដៃគ្នាទៅដើរលេងនៅក្រៅប្រទេសដែរ ហើយសកម្មភាពរបស់អ្នកទាំង២ផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយ។

សុជាតិ កំពុងតែពិចារណារឿងយកកូនប្រុសភ្លោះតាមសំណើប្តី ហើយមុននេះនាងទើបតែទៅពិនិត្យសុខភាពនៅពេទ្យថៃ ដើម្បីឱ្យដឹងថា វ័យរបស់នាងនេះអាចពពោះកូនថែម២ ទៀតបានឬអត់?

ថ្វីត្បិតតែជីវិតស្នេហារបស់អ្នកនាងយុគ ចិន្តា និងគង់ សុជាតិ មិនដូចគ្នាមែន ប៉ុន្តែមហាជនជាច្រើននៅតែសរសើរថា ពិធីការិនីជើងចាស់ទាំង២នាក់នៅតែមានភាពប៉ិនប្រសប់ និងពូកែវោហាស័ព្ទ ដែលមិនទាន់មានពិធីការិនីជើងថ្មីណាផ្តួលអ្នកទាំង២បានឡើយ។

តារាសិល្បៈជាច្រើនចង់ឃើញអ្នកនាងចិន្តា មានប្តីបណ្តើរជាចំហដូចសុជាតិ ដែរ ប៉ុន្តែពិធីការិនីជើងចាស់រូបនេះធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា អ្នកនាងមានមនុស្សពិសេសហើយ ដែលអាចដឹកដៃគូស្នេហ៍ចូលរោងការនៅឆ្នាំ២០២១ ហើយពេលនោះអ្នកកំដរនាង គឺជាកូនស្រីបណ្តូលចិត្តឈ្មោះយុគ ដាពេជ្រ ហៅ “អម” ដែល២ឆ្នាំទៀត គេនឹងពេញវ័យក្រមុំហើយ៕

RELATED ARTICLES