Thursday, April 25, 2024
Homeព័ត៌មានជាតិលួចស្រាបៀរ Ganzberg ១កេស ផឹកអស់តែ១១កំប៉ុង ប៉ូលិសចាប់

លួចស្រាបៀរ Ganzberg ១កេស ផឹកអស់តែ១១កំប៉ុង ប៉ូលិសចាប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់វ៉ៃខ្នោះ តាមបណ្តឹងជនរងគ្រោះ បន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចយកស្រាបៀរចំនួនមួយកេស យកទៅផឹកអស់១១កំប៉ុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅក្នុង ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងអំពើចោរកម្មនេះ មានឈ្មោះថន វ៉ាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ដកហូតបានស្រាបៀរ Ganzberg ចំនួន១៣កំប៉ុងមកវិញ។

ចំណែកជនរងគ្រោះឈ្មោះទន ហ៊ន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅភូមិ-ឃុំខាងលើជាមួយគ្នា។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុងតែអង្គុយរាប់លុយជាមួយកូននៅក្នុងផ្ទះ ឆ្លៀតឱកាសស្ងាត់ជនសង្ស័យបានចូលទៅកន្លែងលក់លើកស្រាបៀរមួយកេសចេញយ៉ាងលឿនទៅតាមមាត់ព្រែក ត្រូវជនរងគ្រោះក្រឡេកឃើញទាន់ក៏ចេញទៅតាមក្រោយនិងទូរស័ព្ទប្តឹងប៉ូលិសប៉ុស្តិ៍ឱ្យចុះមកចាប់ខ្លួនជនសង្ស័យ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍និងប្តឹងតាមទូរស័ព្ទសមត្ថកិច្ចនគរបាលចុះមកដល់ចាប់ខ្លួន ខណៈជនសង្ស័យកំពុងតែផឹកស្រាបៀរអស់១១កំប៉ុង រួចនាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់…។

ដោយឡែក លោក អាត ចន្ឌ័​ដា​រា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ “លួច​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល កាលពី​យប់​ថ្ងៃ​ទី​១៤ ខែតុលា តាម​មាត្រា​៣៥៤ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ។

RELATED ARTICLES