Wednesday, April 24, 2024
Homeតារាខ្មែរសឹងតែមិនជឿ!!! រ៉ាប៊ី ត្រឹមតែ២ឆ្នាំ ប៉ុណ្ណោះ​ រកលុយបាន៥០មុឺនដុល្លារ

សឹងតែមិនជឿ!!! រ៉ាប៊ី ត្រឹមតែ២ឆ្នាំ ប៉ុណ្ណោះ​ រកលុយបាន៥០មុឺនដុល្លារ

ថ្វីត្បិតតែរ៉ាប៊ី ទើបហក់ចូលសិល្បៈរយៈពេលខ្លីត្រឹមតែជាង២ឆ្នាំមែន ប៉ុន្តែស្រីស្អាតនៅផលិតកម្មថោន រូបនេះ ត្រូវបានគេចាត់ទុកថា នាងមានទ្រព្យមិនចាញ់តារាដែលឈរជើងច្រើនឆ្នាំក្នុងសិល្បៈឡើយ។

តាមការឱ្យដឹងពីតារាចម្រៀងផលិតកម្មថោន រ៉ាប៊ី ដែលនិយាយមិនសូវលាក់លៀមជាមួយអ្នកកាសែតដូចតារាផ្សេងនោះ ស្រីស្រស់រូបនេះធ្លាប់បង្ហើបត្រួសៗពីទ្រព្យរបស់នាងដែលគិតត្រឹមឆ្នាំ២០១៩នេះ នាងមានលុយមិនក្រោម៥០ម៉ឺនដុល្លារ (កន្លះលានដុល្លារ) ឡើយ។

ទ្រព្យរបស់ស្រីស្អាតរ៉ាប៊ី នេះមិនមែនជាដុំលុយដុល្លារសុទ្ធទេ ប៉ុន្តែនាងបានរំលែកវាទៅជាផ្ទះនិងដីធ្លីរួមទាំងរថយន្ត។ ក្នុងនោះមានផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារនៅក្បែរព្រលានយន្តហោះពោធិ៍ចិនតុង , ដីធ្លីមួយចំនួននៅខេត្តកំពតដែលមានតម្លៃម៉ឺនដុល្លារ និងទិញផ្ទះវីឡាចុងក្រោយតម្លៃ១៥ម៉ឺនដុល្លារនៅបុរីប៉េងហួត រួមទាំងរថយន្តទំនើប២គ្រឿងទៀត គឺStarex តម្លៃជាង២ម៉ឺនដុល្លារ និង Lexus RX330 តម្លៃជាង១ម៉ឺនដុល្លារ។

យ៉ាងណា កញ្ញារ៉ាប៊ី ថា ផ្ទះទាំង២ល្វែង , រថយន្ត២គ្រឿង និងដីធ្លីមួយចំនួននោះ នាងទិញផ្តាច់អស់ ហើយ នៅឡើយតែផ្ទះវីឡា១៥ម៉ឺនដុល្លារនោះ នាងថា ត្រូវបង់រំលស់ក្នុង១ខែជាង១ពាន់ដុល្លារ។

វាចារបស់រ៉ាប៊ី ថាទិញវីឡាបង់រំលស់នោះមិនសូវត្រូវបានគេជឿជាក់លើនាងច្រើនឡើយ ព្រោះតាមតារាដែលជិតស្និទ្ធបង្ហើបថា រ៉ាប៊ី ហាក់មិនខ្វល់ខ្វាយច្រើនលើរឿងបង់រំលស់ផ្ទះនោះទេ ហើយមើលទៅនាងដូចជាមិនជំពាក់លុយគេរឿងផ្ទះនោះដែរ។

ដោយឡែក តារាម្នាក់បានបង្ហើបឱ្យដឹងថា រ៉ាប៊ី មានតាតាសម្បូរលុយដុល្លារជាច្រើននាក់តាមលួងលោមស្នេហា ដែលក្នុងនោះភាគច្រើនជាមន្ត្រីធំ ហើយឱ្យតែម្ចាស់បទ “ម៉ែជេរ” នេះ ហ៊ានលោតឆត្រ កុំថាឡើយ វីឡាមួយ ទោះជាចង់បានភូមិគ្រឹះប៉ុនណាក៏មិនពិបាកឡើយ។

ប្រភពនោះបានបន្ថែមថា រ៉ាប៊ី កាន់តែពិបាកគេចស្នេហ៍ពីមន្ត្រីធំៗក្រោយពេលដែលនាងលេងក្បាច់រាំយ៉ាងស្រើបស្រាលតាមរយៈបទ “លុយ លុយ លុយ” និងបទ “កាយ” ដែលមិនត្រឹមតែធ្វើឱ្យតាតាស្ទើរតែគាំងបេះដូងនោះទេ ប៉ុន្តែទូរស័ព្ទរបស់នាងក៏រោទ៍ស្ទើរគ្រប់ពេលផងដែរ ព្រោះតែមានគេព្យាយាមអញ្ជើញនាងទៅញ៉ាំបាយ…។

រ៉ាប៊ី ទទួលស្គាល់ថា នាងពិតជាត្រូវបានគេទាក់ទងច្រើនមែន តាំងពីចេញបទចម្រៀងល្បីជាប់ៗគ្នាមក។ ប៉ុន្តែនាងផ្តល់ចម្លើយមិនខុសពីតារាមួយចំនួនទៀតឡើយ ដោយអះអាងថា គ្មានប្រុសណា ចិញ្ចឹមទេ គឺទឹកលុយមានពេលនេះរកបានពីអាជីពសិល្បៈសុទ្ធសាធ ព្រោះគ្រាន់តែល្បីបទ “មាន់ស្រែ” ១បទ នាងរកប្រាក់ចំណូលបានដល់ទៅ១០ម៉ឺនដុល្លារ ហើយការមានក្រេឌីតនេះធ្វើឱ្យទីផ្សារចម្រៀងនាងពេលនេះអាចរកប្រាក់ចំណូលបានមិនក្រោម១ម៉ឺនដុល្លារឡើយ ក្នុង១ខែ។

រ៉ាប៊ី បញ្ជាក់ថា កុំថាឡើយតាតាគ្រាន់តែបុរសវ័យចំណាស់បន្តិចមកសុំស្នេហានាង ក៏មិនត្រូវចិត្តនាងដែរ ព្រោះថា នាងមិនចូលចិត្តប្រុសចាស់ទេ គឺស្រលាញ់តែប្រុសក្មេងៗប៉ុណ្ណោះស្រួលបណ្តើរគ្នា។

រ៉ាប៊ី ដែលហក់កេរ្តិ៍ឈ្មោះឡើងយ៉ាងលឿននិងមានទ្រព្យកាន់តែច្រើនទាំងវ័យក្មេងនោះ ធ្វើឱ្យតារាចម្រៀងថោន មួយចំនួន មានការច្របូកច្របល់និងខ្លះច្រណែននាងទៀតផង។

ប៉ុន្តែអតីតពិធីការិនីហង្សមាស រូបនេះថា នាងមិនខ្វល់រឿងមិត្តរួមក្រុមច្រណែនទេ ព្រោះកន្លែងណា ដូចកន្លែងណាដែរបើយើងអន់ គេសប្បាយចិត្ត តែបើយើងខ្លាំង គឺគេមិនសប្បាយចិត្តជាមួយយើងទេ។

នាងថា ទាំងច្រៀង ការតែងខ្លួន និងស្លៀកពាក់ដើម្បីឱ្យមានភាពទាក់ទាញ ពេលនេះមិនមែនជាការចៃដន្យទេ ប៉ុន្តែនាងធ្លាប់រៀនពីគ្រូជប៉ុនជាច្រើនឆ្នាំ ទើបអាចឈរជើងបានហើយរឿងមានប្រុស ចង់ចិញ្ចឹមនោះ គឺសំខាន់លើយើងខ្លួនឯងទេ ព្រោះ “បើតម្ពក់មិនទៅ ព្នៅក៏មិនមកដែរ៕

RELATED ARTICLES