Friday, April 19, 2024
Homeកីឡាជាតិស្ងាត់ៗ!!! អតីតកីឡាករប្រដាល់២នាក់ មានស័ក្តិពាក់ក្នុងជួរយោធា

ស្ងាត់ៗ!!! អតីតកីឡាករប្រដាល់២នាក់ មានស័ក្តិពាក់ក្នុងជួរយោធា

អតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ វ៉ន វីវ៉ា ដែលបានបាត់មុខពីអាជីពប្រដាល់ ទៅប្រកបរបររត់តាក់សុី ត្រូវបានគេប្រទះឃើញលោកស្លៀកពាក់ឯកសណ្ឋានយោធា ពាក់ស័ក្តិ១ ។ ចំណែកលោកអេ ភូថង បច្ចុប្បន្នក្លាយជាគ្រូបបង្វឹកដ៏ល្បីឈ្មោះ ក៏ត្រូវបានគេប្រះឃើញលោកស្លៀកពាក់ឯកសណ្ឋានយោធា ពាក់ស័ក្តិ៤ផងដែរ។

ការប្រទះឃើញអតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះនេះ គឺនៅក្នុងកម្មវិធីចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យចំនួនទ័ព​ប្រចាំខែ​តុលា​​ និងដាក់ទិសដៅអនុវត្តន៍ការងារបន្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់​)។

សព្វថ្ងៃ លោកវ៉ាន វីវ៉ា បានចាកចេញពីពិភពកីឡាប្រដាល់ មកប្រកបរបស់រត់តាក់សុី និងលក់ឡាន ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ខណៈដែលលោកបានរៀបការជាមួយបងស្រីកីឡាករតៃក្វាន់ដូ ស៊នសៀវមុី គឺអ្នកនាងស៊ន ដាវីន និងបង្កើតបានកូន២នាក់។

ចំណែកលោកអេ ភូថង វិញ សព្វថ្ងៃជាគ្រូបង្វឹកក្នុងក្លឹបប្រដាល់ “អេភូថងកីឡា” ដែលបច្ចុប្បន្នកូនប្រុសស្រីរបស់លោកទាំង៣ គឺ អេយ៉ានុត ភូថង , អេវិរៈខាំឈិត ភូថង (ម៉ឺន មេឃា) , អេអាំម៉ារីន ភូថង កំពុងស្នងតំណែងលោក៕

RELATED ARTICLES