Thursday, April 25, 2024
Homeព័ត៌មានជាតិស្រាយចំណងខ្សែតង់ បំណងចូល... សំណាងអាក្រក់អ្នកជិតខាងឃើញទាន់

ស្រាយចំណងខ្សែតង់ បំណងចូល… សំណាងអាក្រក់អ្នកជិតខាងឃើញទាន់

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានកងកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត ចាប់ខ្លួនសង្ស័យពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចអីវ៉ាន់របស់អ្នកលក់ដូរនៅក្នុងពិធីបុណ្យអុំទូកនៅខេត្តកណ្តាល ត្រង់ចំណុចស្តង់លក់គ្រឿងអេឡិចត្រូនិក និងមួយកន្លែងនៅក្នុងភូមិ-សង្កាត់ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ចអាវុធហត្ថ បានប្រាប់ឱ្យដឹងថា  ជនសង្ស័យដែលត្រូវបានកម្លាំងឃាត់ខ្លួននេះ មានឈ្មោះកាន កឹក អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ខណៈដែលជនសង្ស័យម្នាក់នេះធ្វើសកម្មភាពស្រាយខ្សែតង់កៅស៊ូជញ្ជាំង ដើម្បីចូលទៅលួចអីវ៉ាន់ (គ្រឿងអេឡិចត្រូនិក) ដែលគេដាក់លក់នៅក្នុងស្តង់ជារបស់ជនរងគ្រោះឈ្មោះឃឿន យូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅបច្ចុប្បន្នភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ខណៈពេលម្ចាស់ស្តង់រៀបអីវ៉ាន់ដាក់លក់នៅខាងមុខ ស្រាប់តែជនរងគ្រោះស្រាយខ្សែតង់ដែលគេចងបិទជញ្ជាំងពីក្រោយ ដើម្បីចូលលួចរបស់របរក្នុងស្តង់តែត្រូវម្ចាស់ និងអ្នកលក់ដូរក្បែរគ្នាឃើញទាន់ស្រែកឆោឡោឡើង ផ្អើលដល់កន្លែងអាវុធហត្ថដែលយាមប្រចាំការទីនោះ ចាប់ក្របួចជាប់តែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចអាវុធហត្ថបញ្ជូនទៅកាន់បញ្ជាការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES