Friday, April 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា មុខមាត់កូនប្រុស កាត់តាមនាង ឬស្វាមី?

ឱក សុគន្ធកញ្ញា មុខមាត់កូនប្រុស កាត់តាមនាង ឬស្វាមី?

បន្ទាប់ពីរៀបការជាមួយលោកអុឹង សុខលី អ្នកគ្រប់គ្រងនៅទូរទស្សន៍ហង្សមាស កាលពីពាក់កណ្តាលខែឧសភា រហូតមកដល់ពេលនេះ តារាចម្រៀងល្បីល្បាញឱក សុគន្ធកញ្ញា មានផ្ទៃពោះជាង៧ខែទៅហើយ ខណៈដែលនាងទទួលបានការថ្នាក់ថ្នម និងយកចិត្តទុកដាក់ពីស្វាមីជាប់ជាប្រចាំ។

ថ្មីៗនេះ ឱក សុគន្ធកញ្ញា បានចេញទៅប្រទេសថៃ ដើម្បីពិនិត្យសុខភាព និងអេកូផ្ទៃពោះដើម្បីមើលពីការលូតលាស់របស់កូនប្រុសក្នុងផ្ទៃ ជាលទ្ធផលបញ្ជាក់ថា កូនប្រុសរបស់តារាចម្រៀងល្បីរូបនេះ មានសុខភាព និងការលូតលាស់ល្អខ្លាំណាស់។

ការចេញទៅពិនិត្យសុខភាពដល់ប្រទេសថៃ លើកនេះ ក៏មានវត្តមានស្វាមីរបស់នាងអមដំណើរផងដែរ ដែលធ្វើឲ្យឱក សុគន្ធកញ្ញា កាន់តែមានភាពកក់ក្តៅខ្លាំងណាស់។

មហាជនបានអបអរសាទរជាខ្លាំង នៅពេលទទួលបានដំណឹេងល្អនេះ ខណៈដែលអ្នកខ្លះចាំអ៊ុតមើលថា តើកូនប្រុសរូបនេះមានមុខមាត់កាត់តាមឱក សុគន្ធកញ្ញា ឬស្វាមី?៕

RELATED ARTICLES