Friday, April 26, 2024
Homeព័ត៌មានជាតិកញ្ញាអ៊ុច បុទុម ពីជំពាក់បំណុលគេ ក្លាយជាឧកញ៉ា ក្រោយចូលគ្រួសារកក់ក្ដៅ

កញ្ញាអ៊ុច បុទុម ពីជំពាក់បំណុលគេ ក្លាយជាឧកញ៉ា ក្រោយចូលគ្រួសារកក់ក្ដៅ

ខ្សែជីវិតមនុស្សពិតជាមើលមិនឃើញមែន ព្រោះពេលខ្លះជួបរឿងបរាជ័យជាបន្ដបន្ទាប់ ហើយជំពាក់គេវ័ន្តក ប៉ុន្តែចុងក្រោយស្រាប់តែមានសំណាងដេកលើគំនរទ្រព្យក្លាយជាសេដ្ឋិនីក៏មានដែរ ប្រសិនបើពួកគេដើរផ្លូវត្រូវ ឬធ្វើជំនួញចំគោលដៅ។

ជាក់ស្តែង ដូចជា កញ្ញាអ៊ុច បុទុម វិញធ្លាប់រកស៊ីលក់ប្រហិត និងលក់អីវ៉ាន់២៥០០រៀល ប៉ុន្តែរងបរាជ័យផ្ទួនៗ ធ្វើឲ្យនាងជំពាក់បំណុលគេរហូតដល់ទៅ៧០,០០០ដុល្លារឯណ្ណោះ។

ប៉ុន្ដែអ្វីៗបានប្រែប្រួលធ្វើឲ្យជីវិតកញ្ញាអ៊ុច បុទុម ខុសគ្នាស្រឡះដូចមេឃនិងដីនៅពេលដែលនាងបានចូលរួមជាក្រុមហ៊ុនគ្រួសារកក់ក្ដៅ ស្រាប់តែអ្នកនាងបុទុម ដែលធ្លាប់តែជំពាក់បំណុលគេ ហើយបាក់ទឹកចិត្តរកស៊ីបរាជ័យនោះ បែរជាសម្រេចក្ដីបំណងធំសងបំណុលគេក៏រួច ថែមទាំងទិញបានរថយន្ដ Porsche 2012 ហើយអ្វីដែលពិសេសថែមទៀតនោះ ថ្មីៗនេះនាងទទួលបានងារជាឧកញ៉ា ដែលត្រាស់បង្គាប់ ដោយព្រះករុណា ព្រះបាទនរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៀតផង។

កញ្ញាអ៊ុច បុទុម មានចិត្តរំភើបសប្បាយរីករាយក្រៃលែងចំពោះកិត្តយសមួយនេះ ដែលនាងចាត់ទុកថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ជាអ្នកកែប្រែជីវិតរបស់នាងឲ្យសម្រេចបំណងក្នុងក្ដីស្រម៉ៃ។

កញ្ញាអ៊ុច បុទុម ថា ជាលើកដំបូងដែលនាងជាស្រី្តម្នាក់ជាសមាជិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលទទួលបានងារជាឧកញ៉ា ហើយវាជាមហាកិត្តិយសដ៍ធំធេងសម្រាប់នាង ដែលបំណុលក៏គ្មានតទៅទៀត ខណៈដែលថ្មីៗនេះដែរ នាងក៏បានទិញរថយន្ដក្នុងក្ដីស្រម៉ៃ Porsche 2012 ផងដែរ។

អ្នកនាងបន្តថា នឹងខិតខំប្រឹងប្រែងតទៅទៀតក្នុងនាមជា Super Dealer របស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ព្រោះនៅជាមួយក្រុមហ៊ុននេះបានធ្វើឲ្យជីវិតរបស់នាងមានការផ្លាស់ប្ដូរទាំងស្រុងពីទុក្ខលំបាកមកជាមានជីវភាពធូរធា។

ដោយឡែក លោកឧកញ៉ាអ៊ុច​ សម្បត្តិ ដែលជាអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានសម្ដែងការអបអរសាអទរចំពោះកញ្ញាអ៊ុច បុទុម (Botum Ju Bee) ដែលបានទិញរថយន្ដក្នុងក្ដីស្រម៉ៃ គឺរថយន្ដ Porsche 2012 នេះបានសម្រេច។

លោកឧកញ៉ា បានថ្លែងថា ”សូមចូលរួមអបអរសាទរប្អូនស្រីអ៊ុច បុទុម ដែលបានសម្រេចក្ដីស្រម៉ៃ ទិញរថយន្ដ Porsche 2012 នេះ។ ត្រឹមតែ១ឆ្នាំសោះ ប្អូនស្រីអាចដោះបំណុលដែលជំពាក់គេជាង៧០,០០០ដុល្លារ មានទាំងឡានទំនើប។ សូមឲ្យប្អូនស្រីកាន់តែរីកចំរើនខ្លាំងឡើងៗនៅលើមាគ៌ា ជោគជ័យលើវិថីជំនួញគ្រួសារកក់ក្ដៅ”។

នេះជាការលើកឡើងរបស់របស់លោកឧកញ៉ាអ៊ុច សម្បត្តិ អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលជាក្រុមហ៊ុនគ្រឿងសម្អាងដ៏ល្បីល្បាញ និងកំពុងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនទូទាំងប្រទេស។

លោកឧកញ៉ាបញ្ជាក់ថា ”ក្រុមហ៊ុនគ្រូសារកក់ក្ដៅ មិនមែនត្រឹមតែជាក្រុមហ៊ុនផលិតផលមានស្ដង់ដាគុណភាពខ្ពស់ប៉ុណ្ណោះទេ ក្រុមហ៊ុននេះមានគោលបំណងធំមួយទៀត គឺជួយសមាជិកដែលជាអ្នកតំណាងចែកចាយទាំងអស់ឲ្យមានជីវភាពធូរធារ នឹងក្លាយជាអ្នកជំនួញជោគជ័យទាំងអស់គ្នា៕

RELATED ARTICLES