Thursday, April 25, 2024
Homeតារាខ្មែរករុណា ពេជ្រ ប្រាប់ប្រជាពលរដ្ឋកុំឲ្យជិះផ្លូវស្ងាត់ពេលយប់ ប្រយ័ត្នជួបរឿងដូចលោក

ករុណា ពេជ្រ ប្រាប់ប្រជាពលរដ្ឋកុំឲ្យជិះផ្លូវស្ងាត់ពេលយប់ ប្រយ័ត្នជួបរឿងដូចលោក

ជាសារមួយដ៏ភ្ញាក់ផ្អើល នៅពេលដែលតារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ ថា មានជន១ក្រុមបានស្ទាក់ឲ្យឈប់រថយន្ត ប៉ុន្តែលោកមិនបានឈប់ទេ ធ្វើឲ្យក្រុមពួកនោះយកដំថ្មគប់កញ្ចក់ឡានទំនើបរបស់លោកបណ្តាលឲ្យធ្លុះបែក ហើយលោកត្រូវចំណាយលុយដូរកញ្ចក់រថយន្តដល់ទៅ១០០ដុល្លារ។

លោកករុណា ពេជ្រ ជាអ្នកគ្រប់គ្រង និងតារាចម្រៀងៅផលិតកម្មថោន បានបង្ហោះសារនៅថ្ងៃនេះថា “ថ្ងៃនេះ​ ខ្ញុំបាទសូមចែករំលែកពត៌មានដែលជនឆ្លៀតឱកាស​គប់កញ្ចក់ឡាន​របស់ខ្ញុំ​ ដើម្បីធ្វើសកម្មភាពនានា​ ពេលដែលមកដល់កន្លែងស្ងាត់​ពេលយប់…”។

លោកពេជ្រ បន្តថា “ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយត្ន័​ អោយបានល្អ​ ព្រោះគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង​និងគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក តែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស​ពេលដែលយើងគ្រប់គ្នាខ្វះការប្រុងប្រយត្ន័​ និង​នឹកស្មានមិនដល់…”។

លោកពេជ្រ បន្តទៀតថា “នេះពិតជាសំណាងធំរបស់ខ្ញុំ​ហើយ ដែលជនឆ្លៀតឱកាសមានគ្នា 5នាក់​ ស្ទាក់ឡានខ្ញុំអោយឈប់​ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង​ ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបើកទៅមុខរហូត​ .. ហើយក៏សំណាងដែលមិនចំកន្លែងខ្ញុំបើក​ ហើយត្រូវតែកញ្ចក់ចំហៀងខាងក្រោយតៃកុង​ ប្រសិនចំតួឡានវិញ​ គឺរឹតតែចប់ហ្មង…. សរុបមកចុងក្រោយដូរកញ្ចក់អស់​100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ…..”។

លោកករុណា ពេជ្រ បន្ថែមថា “សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់​ ហើយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ​ ហើយសូមប្រុងប្រយត្ន័​គ្រប់ពេលវេលា​ ព្រោះជនឆ្លៀតឱកាស​មួយចំនួនតូចអាចឆ្លៀតធ្វើមកលើយើងបាន​ ពេលដែលយើងភ្លេចខ្លួនតែប៉ុណ្ណោះ…..”។

យ៉ាងណា កន្លងមកគេសង្កេតឃើញថា ក្រុមឆ្លៀតឱកាសដែលតែងតែធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តតាមផ្លូវពេលយប់នោះ កើតឡើងជារឿយៗ ទោះបីជាសមត្ថកិច្ចមានការចាប់ខ្លួនបានខ្លះហើយក៏ដោយ៕

RELATED ARTICLES