Saturday, April 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ជូនពរកូនស្រីពៅក្នុងថ្ងៃខួប១ឆ្នាំ ប្រកបដោយពាក្យពេចន៍មានន័យជ្រៅ

ខេមរៈ សិរីមន្ត ជូនពរកូនស្រីពៅក្នុងថ្ងៃខួប១ឆ្នាំ ប្រកបដោយពាក្យពេចន៍មានន័យជ្រៅ

តារាចម្រៀងខេមរៈ សិរីមន្ត ដែលកំពុងមានសេចក្តីសុខជាមួយភរិយានិងកូនប្រុសស្រីទាំង៣នោះ នៅថ្ងៃនេះជាថ្ងៃកំណើតគម្រប់ខួប១ឆ្នាំរបស់កូនស្រីពៅរបស់លោក គឺថុនខេមរៈ មន្តរាជិនី លោកក៏បានជូនពរប្រកបដោយពាក្យពេចន៍ដ៏មានន័យបំផុតផងដែរ។

លោកខេមរៈ សិរីមន្ត បានបង្ហោះសារថា “ថ្ងៃនេះជាថ្ងៃខួបកំណើតគំរប់ខួបមួយឆ្នាំរបស់កូនស្រីសំណប់ (ថុនខេមរៈមន្តរាជិនី) សូមអោយកូនមានសុខភាពល្អនឹងប្រាជ្ញាវាងវៃ និងមានអនាគតត្រចៈត្រចង់ណាកូនស្រីសំណប់របស់លោកប៉ា”។

គួបញ្ជាក់ថា លោកខេមរៈ សិរីមន្ត បានសាងស្នេហាជាមួយភរិយា ឈ្មោះកុយ ផល្លី និងបានបង្កើតកូនបាន៣នាក់ ​ដោយកូន​ប្រុសទី១ ​ឈ្មោះខេមរៈ មន្ត​ស្នេហ៍ វ័យ​៦ឆ្នាំ និង​កូន​ស្រី​ទី២ ឈ្មោះខេមរៈ ស្ត្រី វ័យ​ជាង៣ឆ្នាំ ចំណែកកូនស្រីទី៣ ឈ្មោះខេមរៈ មន្តរាជិនី។

ក្រៅពីជាប់រវល់ជាមួយការងារសិល្បៈ លោកខេមរៈ សិរីមន្ត តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយកូនៗ ដោយលេងប្រលែងធ្វើឲ្យកូនសើចយ៉ាងក្អាកក្អាយ ដែលមើលទៅគឺមានសុភមង្គលណាស់៕

RELATED ARTICLES