Thursday, April 25, 2024
Homeព័ត៌មានជាតិថ្មីចែស!!! លាក់ថ្នាំញៀនក្នុងធុងបាស់ បម្រុងឆ្លងដែនទៅវៀតណាម

ថ្មីចែស!!! លាក់ថ្នាំញៀនក្នុងធុងបាស់ បម្រុងឆ្លងដែនទៅវៀតណាម

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដានដាន អ៊ិចប្រេសបើស ដឹកនាំសម្របសម្រួលពីលោកស៊ិត វណ្ណៈ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យកញ្ចប់បញ្ញើមួយមានភាពមិនប្រកតីដែលផ្ញើពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដែរ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមហ៊ុនដានដាន ស្ថិតនៅផ្ទះលេខ២៨៥ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ៖

ទី1. មានឈ្មោះ ប៉ុក ស្រីល័ក្ខ ភេទស្រី ជនជាតិខ្មែរ កើត 20.02.1991 មុខរបរលក់ដូរ កាន់ លិខិតឆ្លងដែនលេខ N01710555(អ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)

ទី2. ឈ្មោះ យុន ស្រីនូ ភេទស្រី ជនជាតិខ្មែរ កើត 14.09.1999 មុខរបរលក់ដូរ កាន់លិខិត ឆ្លងដែនលេខ N01710517 (អ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)

ទី3. ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទប្រុស ជនជាតិ នីហ្សេរីយ៉ា កើត 10.10.1993 មុខរបរកីឡាករទាត់បាល់ កាន់លិខិតឆ្លងដែនលេខ A09524100 (មេក្លោងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន) ។

នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបន្តឆេកឆែរផ្ទះជួលរបស់ ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ផ្ទះលេខA13 ផ្លូវ45BT ក្រុម២ ភូមិសន្សំ កុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦កញ្ចប់ធំ ស្មើនឹងទម្ងន់៥៨៩៥.៨២ក្រាម ដែលបានដាក់បង្កប់ក្នុងធុងបាស់ធំចំនួនមួយគ្រឿង កញ្ឆាក្រៀម៩ក្រាម, ជញ្ជីងថ្លឹង០១គ្រឿង, ម៉ាស៊ីនបាញ់ទឹក៨គ្រឿង, ម៉ាស៊ីនបូមធូលី១គ្រឿង, ធុងបាស់១គ្រឿង, ទូរស័ព្ទ៣គ្រឿង និងលិខិតឆ្លងដែន ៣ក្បាល ។ សរុបវត្ថុតាងគ្រឿងញៀនចាប់យក៖ មេតំហ្វេតាមីន(ICE) ៥៨៩៥.៨២ក្រាម និង កញ្ឆា ៩ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តនីតិវិធី៕

RELATED ARTICLES