Thursday, April 25, 2024
Homeតារាខ្មែរប៉ាច គីមមួយ គ្មានអារម្មណ៍ជាមួយបុរសវ័យចំណាស់

ប៉ាច គីមមួយ គ្មានអារម្មណ៍ជាមួយបុរសវ័យចំណាស់

តារាសាច់ដូចបណ្តូលចេក ប៉ាច គីមមួយ បានប្រកាសជាសាធារណៈថា បេះដូងនាងបើកទ្វារទទួលយកតែប្រុសក្មេងវ័យចាប់ពី៣០ឆ្នាំចុះ ប៉ុន្តែបើ៤០ឆ្នាំឡើង គឺនាងគ្មានអារម្មណ៍បន្តិចឡើយ។

វាចាបែបនេះរបស់ប៉ាច គីមមួយ ប្រាកដជាធ្វើឱ្យតាតាសម្បូរលុយដុល្លារដាច់ផ្ងារជាក់ជាមិនខានឡើយ ព្រោះថា ទោះជាមានដុំដុល្លារធំប៉ុនណាក៏មិនអាចស្ទូចបេះដូងតារាហង្សមាស រូបនេះបានដែរ…។

ប៉ាច គីមមួយ ស្នេហ៍តែប្រុសក្មេងរូបសង្ហាៗទេ។ នេះជាការលើកឡើងរបស់អតីតបេក្ខភាព CellCard Star ដែលជាមិត្តជិតដិតបំផុតរបស់នាងគីមមួយ ។

ក្នុងជំនួបផ្ទាល់ តារាចម្រៀងប៉ាច គីមមួយ បានទទួលស្គាល់ថា ការនិយាយបែបនេះគឺជាការពិត ព្រោះនាងស្រលាញ់តែប្រុសក្មេងៗមែន ប៉ុន្តែបើបុរសមានវ័យចំណាស់នាងគ្មានអារម្មណ៍ស្នេហានោះទេ ហើយរឿងនេះតាំងពីយូរមកហើយ អ្នកណាក៏ដឹងដែរ។

គីមមួយ វាចាថា “រឿងស្រលាញ់តែក្មេងហ្នឹងមែនតើ! ប៉ុន្តែមិនមែនក្មេងស្ទាវៗទេ គឺដូចជាឆ្នាំហ្នឹង ខ្ញុំមានវ័យ២៦ឆ្នាំទៅហើយ អ៊ីចឹងអាចថាបុរសនោះមានវ័យលើសខ្ញុំត្រឹម៤ទៅ៥ឆ្នាំអីបាន គឺត្រឹម៣០ឆ្នាំចុះក្រោម។ បើវ័យចាប់ពី៤០ឆ្នាំឡើងអីខ្ញុំអត់ស្រលាញ់ទេ ព្រោះមិនដឹងម៉េចតែអាយុច្រើនជាងពេក អត់សូវចូលចិត្តហ្នឹងឯង”។

ចម្លើយរបស់ស្រីស្អាតប៉ាច គីមមួយ នៅពេលនេះ ប្រាកដជាធ្វើឱ្យតាតាដែលប្រាថ្នាចង់ថ្នាក់ថ្នមកាយាតារាសាច់សខ្ចីរូបនេះដាច់ផ្ងារជាមិនខាន ព្រោះទោះជាមានលុយដុល្លារធំប៉ុនណាក៏ដោយ ប៉ុន្តែកុំថាឡើយអាយុ៨០ប្លាយ ទោះជាត្រឹមអាយុចាប់ពី៤០ឆ្នាំឡើង ក៏គីមមួយ មិនយកភ្នែកមើលដែរ ព្រោះយកលុយមកធ្វើអី បើគ្មានអារម្មណ៍បន្តិចបែបនេះ?

តាមរយៈការអះអាងរបស់គីមមួយ បែបនេះហើយ បានជាកន្លងមកគេចេះតែឆ្ងល់ថា ហេតុអីបានជា គីមមួយ ស្អាតប៉ុណ្ណឹងដែរបែរជាថ្ងូរចង់ជិះរថយន្តទំនើប Lexus LX 570 បែរជាមិនបានដូចចិត្ត តាមពិតគឺមកពីស្រីស្អាតរូបនេះមិនទទួលជំនួយពីតាតា ហើយចិត្តនាងស្នេហ៍តែប្រុសក្មេងនេះឯង។

ទោះជាយ៉ាងណា ប៉ាច គីមមួយ ថា នាងមិនត្រូវការប្រុសណាឧបត្ថម្ភឡើយ ព្រោះការឱ្យគេចិញ្ចឹមនោះមិនមែនជារឿងងាយស្រួលក្នុងការដោះដៃចេញឱ្យមានសេរីភាពវិញឡើយ។

ប៉ាច គីមមួយ បានចែកផ្លូវគ្នាជាមួយអតីតប្តីជាតារាចម្រៀងម្នាក់ ហើយពេលនេះនាងត្រូវបានមន្ត្រីធំ និងប្រុសៗអ្នកមានមិនតិចឡើយ ដែលព្យាយាមសុំស្អំបេះដូងនាង ព្រមទាំងធានានឹងផ្តល់អ្វីៗគ្រប់យ៉ាងដែលគីមមួយ ចង់បាន ដូចជារថយន្តទំនើបៗ និងផ្ទះវីឡា ជាដើម។

ប៉ុន្តែការតាំងចិត្តថាមិនបើកបេះដូងទទួលយកប្រុសស្នេហ៍ថ្មី វ័យ៤០ឡើងរបស់គីមមួយ នៅពេលនេះ ធ្វើឱ្យប្រុសៗវ័យចំណាស់ទ្រព្យស្តុកដែលចង់ជះលុយធំទាំងនោះខកចិត្តមិនតិចឡើយ ព្រោះមិនអាចប្រជែងយកបេះដូងមេម៉ាយសាច់សខ្ចីនេះជាមួយប្រុសក្មេងបាន”៕

RELATED ARTICLES