Thursday, April 25, 2024
Homeតារាខ្មែរពេជ្រ សូលីកា ប្តឹងថៃ នារីសុជាតា និងបេនីយុាំង ដល់ណាហើយ?

ពេជ្រ សូលីកា ប្តឹងថៃ នារីសុជាតា និងបេនីយុាំង ដល់ណាហើយ?

ពេជ្រ សូលីកា បានប្តឹងថៃ នារីសុជាតា និងបេនីយុាំង (លី សុគន្ធារី) ទៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយតាមលិខិតអញ្ជើញរបស់ក្រសួងមហាផ្ទៃ បានកំណត់ឱ្យថៃ នារីសុជាតា និងលី សុគន្ធារី ចូលបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគារ L ជាន់ទី១ នៅក្រសួងមហាផ្ទៃ។

ប៉ុន្តែនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ លោកវរសេនីយ៍ឯក អាយ វឌ្ឍនា ដែលកាន់រឿងនេះនៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ មិនធ្វើអត្ថាធិប្បាយឡើយ ស្របពេលដែលពេជ្រ សូលីកា និងថៃ នារីសុជាតា មិនអាចទាក់ទងបាន។

វរសនីយ៍ឯក អាយ វឌ្ឍនា ដែលកាន់សំណុំរឿងនេះនិយាយខ្លីថា “សុំទោសរឿងនេះ ខ្ញុំមិនអាចនិយាយបានទេ។ ចាំខ្ញុំឆ្លងមេសិន ទើបអាចប្រាប់តាមក្រោយបាន”។

កញ្ញាពេជ្រ សូលីកា

ដោយឡែក ពេជ្រ សូលីកា វិញ ទូរស័ព្ទចូលតែត្រូវប្រុសម្នាក់លើកជំនួស ហើយនិយាយថា សូលីកា បានចេញទៅក្រៅបាត់ហើយ។

ចំណែកថៃ នារីសុជាតា វិញ មិនអាចទាក់ទងបានឡើយ ព្រោះផ្ញើសារតាមឆាតហ្វេសប៊ុក ប៉ុន្តែនាងមិនឆ្លើយតបទេ។

អ្នកនាងថៃ នារីសុជាតា

គួរបញ្ជាក់ថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន អាណិកជនខ្មែរ នៅអូស្ត្រាលី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្រាប់តែភ្លាមៗនោះក៏ផ្ទុះរឿងគូដណ្តឹងរបស់សូលីកា ជាអតីតសង្សាររបស់ថៃ នារីសុជាតា។

ថៃ នារីសុជាតា បានចេញវីដេអូឡាយជាមួយបេនី យុាំង និយាយដៀមដាមឱ្យសូលីកា រឿងភ្ជាប់ពាក្យជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់បរទេសនោះ។

ពេជ្រ សូលីកា បានរងនូវភាពអាម៉ាស់ព្រោះត្រូវអ្នកលេងបណ្តាញសង្គមរិះគន់នាងថា ស្អាតប៉ុណ្ណឹងដែរខ្វះប្រុសណាស់អី បានជាមកយកសង្សារចាស់មិត្តភក្តិ ធ្វើឱ្យនាងរងភាពខ្មាសគេជាខ្លាំង។

ប៉ុន្តែ សូលីកា មិនតតបឡើយ ស្រាប់តែស្ងាត់ៗនាងបានដាក់ពាក្យបណ្តឹងថៃ នារីសុជាតា និងបេនីយាំង ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ តែម្តង។

កញ្ញាបេននី យុាំង

សូលីកា ក៏បានប្រាប់អ្នកកាសែតថា នាងឆ្ងល់ណាស់ បើគូដណ្តឹងនាងបែកគ្នាជាមួយសុជាតា ហើយមកភ្ជាប់ពាក្យជាមួយនាង តែម៉េចបានគេថា នាងដណ្តើមសង្សារគេទៅវិញ?៕

RELATED ARTICLES