Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សោភា ទទួលបានការស្ញើចសរសើរ ពេលដឹកដៃក្រុមសិល្បៈល្ខោនខោល សម្តែងរួមលើឆាក

ពេជ្រ សោភា ទទួលបានការស្ញើចសរសើរ ពេលដឹកដៃក្រុមសិល្បៈល្ខោនខោល សម្តែងរួមលើឆាក

នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ចំនួន៣ថ្ងៃ គេបានសង្កេតឃើញតារាចម្រៀងទាំងអស់បានច្រៀងរាំជាមួយក្រុមរាំលើឆាកតន្ត្រីយ៉ាងសប្បាយរីករាយ ប៉ុន្តែក្នុងនោះគេសង្កេតឃើញមានតែអ្នកនាងពេជ្រ សោភា ម្នាក់ប៉ុណ្ណោះ បានយកក្រុមសិល្បៈល្ខោនខោលមកសម្តែងលើឆាក ធ្វើឲ្យមហាជនមានការស្ញើចសរសើរយ៉ាងខ្លាំង។

ការសម្តែងរួមជាមួយក្រុមសិល្បៈល្ខោនខោលនេះ បានធ្វើឲ្យពេជ្រ សោភា ទទួលបានកោតសរសើរថា នាងជាតារាចម្រៀងម្នាក់មិនត្រឹមតែចេះនិពន្ធបទចម្រៀងច្រៀងខ្លួនឯងប៉ុណ្ណោះទេ នាងថែមទាំងចេះលើកស្ទួយសិល្បៈវប្បធម៌ឲ្យលេចធ្លោថែមទៀត។

ពេជ្រ សោភា បានកើតក្នុងត្រកូលសិល្បៈផងដែរ ដោយមានម្តាយជាអ្នករបាំបុរាណម្នាក់ផងដែរ ទើបធ្វើឲ្យនាងមានចិត្តស្រលាញ់ និងតែងតែគាំទ្រជានិច្ច។

គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា បានសម្រេចចិត្តឈប់ច្រៀងដែលចម្លងពីប្រទេសជិតខាង ងាកមកនិពន្ធបទចម្រៀងចម្រៀងខ្លួនឯងវិញម្តង ហើយបទដែលធ្វើឲ្យនាងល្បីជាងគេនោះ គឺបទ ”ឆ្កែរត់បុកប៉ោត” “រាំញីកែងជើង” “ម៉ែអូនញឹង”… ហើយថ្មីៗនេះនាងទើបតែបញ្ចេញបទថ្មីមួយទៀត គឺបទ “Do It” ដែលសង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ ពេជ្រ សោភា ក៏បានធ្លាប់ជួបឲ្យប្រុសក្មេង៣នាក់ហើយ ល្បីល្បាញកេរ្តិ៍ឈ្មោះ ដូចជា លោកងួន ចាន់ដេវីត លោក Step និងប្រុសស្នេហ៍ឆឹម សក្កដា។ ប៉ុន្តែបុរសទាំង៣នាក់នេះ មានតែលោកសក្កដា តែម្នាក់ប៉ុណ្ណោះ អាចស្អំបេះដូងអ្នកមេម៉ាយរូបនេះកុំឲ្យរងាកាយា៕

RELATED ARTICLES