Friday, March 29, 2024
Homeតារាខ្មែរព្រីម លីហ្សា ខ្លោចចិត្តពេលឃើញទារិកាអភ័ព្វត្រូវម្តាយទុកចោលក្នុងមន្ទីរពេទ្យ ហើយថែមទាំងពោលថា...

ព្រីម លីហ្សា ខ្លោចចិត្តពេលឃើញទារិកាអភ័ព្វត្រូវម្តាយទុកចោលក្នុងមន្ទីរពេទ្យ ហើយថែមទាំងពោលថា…

តារាបង្ហាញម៉ូដលេចធ្លោនៅលើឆាកអន្តរជាតិ ព្រីម លីហ្សា បានខ្លោចចិត្តអាណិតទារិកាម្នាក់ដែលត្រូវបានម្តាយទុកចោលឲ្យស្ត្រីម្នាក់មើលក្នុងមន្ទីរពេទ្យ ហើយបានដើរចេញបាត់ដោយគ្មាននឹកនាអាណិតកូនបន្តិណាសោះ។

លីហ្សា បានទិញសម្ភារៈនិងទឹកដោះគោមួយចំនួនឲ្យទៅទារិកាអភ័ព្វ ​និងបានបួងសួងឲ្យទារិការូបនេះធំឡើងជាមនុស្សល្អថែមទៀតផង។

ព្រីម លីហ្សា បានបង្ហោះសារលើគណនីហ្វេសប៊ុកថា “លើកមុនម្ដងហើយជួបក្មេងប្រុសដែលត្រូវឪពុកម្ដាយបោះបង់ចោល លើកនេះជាក្មេងស្រីដែលត្រូវឪពុកម្ដាយបោះបង់ចោលដូចគ្នា”។

លីហ្សា បានបន្តថា “តាមរយៈបងស្រីម្នាក់ដែលបានមើលថែក្មេងនេះប្រាប់មកនាងខ្ញុំថា ម្ដាយរបស់ក្មេងស្រីម្នាក់នេះ បីកូនដើរសំដៅចូលមកក្នុងមន្ទីរពេទ្យ ហើយសុំលុយអ្នកគ្រប់គ្នាដើម្បីទិញទឹកដោះគោឲ្យកូន ហើយបងស្រីដែលបានមើលថែក្មេងនេះដើរអង្គាសលុយដើម្បីយកមកឱ្យម្ដាយក្មេងស្រីម្នាក់នេះ បន្ទាប់ពីនោះគាត់បានដាក់កូនគាត់នៅផ្ញើនិងបងស្រីដែលមើលថែម្នាក់នោះហើយគាត់ក៏ថាគាត់ចូលបន្ទប់ទឹករួចហើយគាត់ក៏ដើរចេញទៅបាត់ទុកក្មេងស្រីម្នាក់នេះនៅមន្ទីរពេទ្យនោះតែម្ដង”។

លីហ្សា បញ្ជាក់ថា “ហើយនេះជាទឹកចិត្តរបស់ខ្ញុំបន្តិចបន្តួចសម្ភារៈក្មេងនិងទឹកដោះគោមួយចំនួន សុំចែករំលែកភាពកក់ក្តៅដល់ក្មេងស្រីម្នាក់នេះសូមឲ្យក្មេងស្រីម្នាក់នេះធំឡើងជាមនុស្សល្អ ហើយជួបតែសំណាងល្អ ហើយនាងខ្ញុំនិងខាងមន្ទីរពេទ្យក៏បានពិភាក្សាគ្នា ទាក់ទងទៅខាងអង្គការដើម្បីមកទទួលក្មេងស្រីម្នាក់នេះយកទៅមើលថែ”។

យ៉ាងណា មកដល់ពេលនេះ ទារិកាអភ័ព្វនេះត្រូវបានខាងអង្គការទាក់ទងយកទទួលចិញ្ចឹមបីបាច់ហើយផងដែរ៕

RELATED ARTICLES