Wednesday, April 24, 2024
Homeព័ត៌មានជាតិភ្ញៀវទេសចរណ៍មកលេងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៩ មានចំនួន១៩៤០០០០នាក់ កើនឡើង១០.៦២%

ភ្ញៀវទេសចរណ៍មកលេងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៩ មានចំនួន១៩៤០០០០នាក់ កើនឡើង១០.៦២%

នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានមកលេងខេត្តព្រះសីហនុ មានការកើនឡើងជាង១លាននាក់ ប៉ុន្តែក្នុងនោះដែរភ្ញៀវជាតិមានការថយចុះ ចំណែកភ្ញៀវបរទេសមកកម្សាន្តកើនឡើងជាខ្លាំង។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានឲ្យដឹងថា “យើងតាមរបាយការណ៍ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា ភ្ញៀវដែលមកលេងខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩ មានចំនួន១៩៤០០០០នាក់ (និយាយលេខគត់) គឺកើនឡើង១០,៦២% ក្នុងនោះភ្ញៀវជាតិមានចំនួន១.២សែននាក់ (និយាយលេខគត់) ថយចុះ៦,៥០% ភ្ញៀវបរទេសមានចំនួន៧៣មុឺននាក់ កើនឡើង៥៨,៦៦%”។

សម្តេចក៏បានបានបញ្ជាក់ថា “មូលហេតុដែលភ្ញៀវជាតិមានការថយចុះ មិនមែនមកពីស្អប់ខេត្តព្រះសីហនុនោះទេ ប៉ុន្តែមកពីគ្រប់ទីកន្លែង (តំបន់ទេសចរណ៍) មានការប្រកួតប្រជែង ឥឡូវនេះមិនមែនមានតែខេត្តព្រះសីហនុមួយដូចពីមុន ដែលគេមកលេងទឹកនោះទេ គេទៅងូតទឹកនៅកែប គេទៅងូតទឹកនៅកំពត គេទៅងូតទឹកនៅកោះកុង គេទៅងូតទឹកសាននៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង គ្រប់ទីកន្លែង Everywhere…”។

សម្តេចបានបន្ថែមថា “ភ្ញៀវទេសចរណ៍បរទេសដែលមកលេងខេត្តព្រះសីហនុ តាមជើងហោះហើរមានចំនួន៦៥៧២ជើង គឺកើនឡើង១០៥% នៃចំនួនជើងហើរសរុបចចូលខេត្តព្រះសីហនុ”។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដែលតែងតែទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន ក្នុងថ្ងៃចុងសប្តាហ៍ ជាពិសេសឈប់សម្រាកបុណ្យទានម្តងៗ៕

RELATED ARTICLES