Friday, April 19, 2024
Homeតារាខ្មែរមាស សុខសោភា ផ្ញើសារជូនពរឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុស

មាស សុខសោភា ផ្ញើសារជូនពរឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុស

តារាចម្រៀងមាស សុខសោភា បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលឃើញឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

មាស សុខសោភា ថ្លែងសារថា ”ពីប្អូនស្រីមកជាមិត្តភក្ដិ ពីមិត្តភក្ដិក្លាយជាប្អូនស្រី! អារម្មណ៍ពេលនេះពិតជារីករាយនៅពេលដែលសម្លាញ់ម្នាក់នេះទទួលបាននូវក្ដីសុខទាំងកាយទាំងចិត្ត ជាពិសេសជាមួយនិងចំណងដៃថ្មី គឺកូនប្រុសដំបូងរបស់សម្លាញ់ ជូនពរក្មួយឲ្យមានសុខភាពល្អ ឆ្លាតនិងពូកែដូចប៉ាម៉ាក់ ហើយក៏ជូនពរសម្លាញ់ឲ្យមានសុខភាពល្អដូចគ្នា!នឹកណាស់”។

ថ្វីត្បិតតែមាស សុខសោភា បានថ្លែងសាជូនពរឱក សុគន្ធកញ្ញា និងកូនប្រុសឈ្មោះឆាលី (Charlie) បែបនេះក្ដី ប៉ុន្ដែសោភា មិនមបញ្ជាក់ថា ពេលណានាងរៀបការជាមួយគូស្នេហ៍ លោកអ៊ឹត រ៉ាដា ហើយនឹងត្រៀមយកកូនដូចសុគន្ធកញ្ញា នៅពេលណាឡើយ។

យ៉ាងណាសោភា និងសុគន្ធកញ្ញា គឺជាមិត្តភក្ដិដ៏ជិតដិតជាច្រើនឆ្នាំមកហើយ ព្រោះអ្នកទាំង២ ធ្លាប់ច្រៀងជាមួយគ្នានៅផលិតកម្មរស្មីស្ទឹងសង្កែ និងU2 ផងដែរ៕

RELATED ARTICLES