Wednesday, April 24, 2024
Homeតារាខ្មែរលោកគួច ខេវិន ឈឺចាប់រឿងភ្ញៀវទេសចរអន្តរជាតិ ធ្លាក់ចុះនៅខេត្តសៀមរាប

លោកគួច ខេវិន ឈឺចាប់រឿងភ្ញៀវទេសចរអន្តរជាតិ ធ្លាក់ចុះនៅខេត្តសៀមរាប

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់បានចេញមុខប្រតិកម្មផងឈឺចាប់ផង ចំពោះភ្ញៀវទេសចរដែលធ្លាក់ចុះខ្លាំងនៅប្រាសាទអង្គរវត្តខេត្តសៀមរាប។

អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះ បានថ្លែងសារថា មោទនភាពនិងពាក្យអួតសរសើរអំពីអច្ឆរិយភាពនៃមហាប្រាង្គប្រាសាទអង្គរ ព្រមទាំងប្រាសាទជាច្រើនរបស់ខ្មែរ ត្រូវបានជំនួសមកវិញនូវពាក្យមុសារបន្ទាបបន្ថោកតៗគ្នាដែលខ្មែរយើង និងជនបរទេសដែលមកកម្សាន្តហើយខកចិត្តត្រឡប់ទៅវិញ។

លោកថា ប្រការនេះវាបានក្លាយទៅជាបច្ច័យមួយយ៉ាងសំខាន់ដែលញ៉ាំងឱ្យបរិមាណនៃភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុកបំផុតនាពេលបច្ចុប្បន្ន។ មានពាក្យខ្មែរមួយថា “ក្អែកមួយជាក្អែកដប់”។ អាចជាតួយ៉ាងបើខ្មែរធ្វើមិនល្អអ្វីតែមួយសោះ ជនបរទេសថាខ្មែរអាក្រក់១ ជនទី២ថាអាក្រក់២ ជនទី៣ថាអាក្រក់៣ ជនទី១០ថាអាក្រក់១០ ប៉ុន្តែមិនសំខាន់លើអ្នកនិយាយទេ សំខាន់ថារឿងអាក្រក់នោះ ពិតឬអត់?

លោកខេវិន បញ្ជាក់ថា “បើតាមព័ត៌មានបណ្តាញសង្គមទម្លាយចេញជាហូរហែ មានជនខិលខូច ចរិតថោកមារយាទអន់មួយចំនួនបង្កប់ខ្លួនក្នុងជួរប៉ូលិស រាជការ បក្សពួកគ្រួសារ និយម បាននឹងកំពុងប្រតិបត្តិនូវអំពើថោកលាមក ថោកទាបទៅលើភ្ញៀវទេសចរបរទេស ធ្វើឱ្យគេរាងចាលក្រោយមកដល់កម្ពុជា ហើយមិនចង់មកម្តងទៀត និងថែមទាំងផ្តល់ដំណឹងតៗគ្នា ដើម្បីកុំឱ្យជួបរឿងអាក្រក់បាតសង្គម។

លោកខេវិន បញ្ជាក់់ទៀតថា ដូចជាករណីបុគ្គលិកព្រលានលួចវះវ៉ាលិសភ្ញៀវទេសចរនៅព្រលានយន្តហោះខេត្តសៀមរាប ម្នាក់ៗលួចវះលើសពី១០០លើកទើបចាប់បាន តើពួកគ្រប់គ្រងកិច្ចការសន្តិសុខភ្ញៀវពួកគេកំពុងធ្វើអី? ដងផ្លូវខ្លះក្នុងក្រុងអង្គរ ដូចផ្លូវទៅកាន់ទីស្មសាន តើអ្នកណាដែលចង់មកកម្សាន្តអង្គរដ៏បវរនិងមហាអច្ឆរិយហ្នឹង? បើគេរិះគន់ក្នុងន័យស្ថាបនាគួរគប្បីអរគុណគេទៅ។

លោកខេវិន បន្ថែមថា នៅមុនពេលដែលមហាអាណាចក្រចិន រហែកចេញជា៣ (សាមកុក) គឺកើតចេញមកពីមហាចង្រៃ៣ ទី១-មានអ្នកចេះមិនប្រើ, ទី២-ប្រើដែរ តែមិនទុកចិត្ត និងទី៣-ប្រើបានសម្រេចមិនទុកឱ្យដឹងដាន។

ថ្វីត្បិតតែក្រៅពីលោកគួច ខេវិន មានមនុស្សជាច្រើនដែលទៅទស្សនាប្រាសាទអង្គរវត្ត សុទ្ធតែថ្ងូរថា អត់សូវមានភ្ញៀវទេសចរដូចមុន ហើយក្រុមអាជីវករនៅផ្សាររាត្រីខេត្តសៀមរាប កំពុងបារម្ភពីភ្ញៀវធ្លាក់ចុះប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេក្តី។

ប៉ុន្តែកាលពីថ្ងៃទី៣ ខែតុលា លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកកាសែតថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ កម្ពុជាទទួល បានភ្ញៀវទេសចរអន្តរជាតិចំនួន៤.៨១៤.៣០៦ នាក់ កើនឡើង១០% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។

ក្រោយឃើញព័ត៌មាននោះ លោកខេវិន បន្ថែមថ្លែងសារថា “បើយើងនាំគ្នាភូតកុហកខ្លួនឯង វានឹងធ្វើឱ្យយើងអាប់ឱន និងរងការអាម៉ាស់ជាទីបំផុត”៕

RELATED ARTICLES