Thursday, April 18, 2024
Homeតារាខ្មែរអាណារ៉ូស និងយុទ្ធ ឋានៈ ក្រុមប្រឹក្សាវិន័យរបស់់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅ

អាណារ៉ូស និងយុទ្ធ ឋានៈ ក្រុមប្រឹក្សាវិន័យរបស់់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅ

កញ្ញាអាណារ៉ូស និងដៃគូរបស់នាង គឺលោកយុទ្ធ ឋានៈ ដែលបានសម្តែងរួមគ្នាដោយបានបញ្ចេញកាយវិការស្រើបស្រាលនោះ ត្រូវបានក្រុមប្រឹក្សាពិន័យរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះហៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកហេង ឡុង ប្រធានសមាគមសិល្បៈកម្ពុជា បានបង្ហោះសារថា “តារាសម្ដែងទាំងពីរនាក់ដែលមានលក្ខណៈស៊ិចស៊ីជ្រុលត្រូវបាន “ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ” របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទៅសម្របសម្រួលជម្លោះ និងបកស្រាយហេតុផល នៅព្រឹកម៉ោង10 ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019”។

នៅក្នុងលិខិតមួយច្បាប់របស់ក្រសួងជម្រាបមកនាងអាណារ៉ូស១ច្បាប់ និងទៅលោកយុទ្ធ ឋានៈ ១ច្បាប់ មានអត្ថន័យដូចគ្នាថា “កម្មវត្ថុ៖ អញ្ជើញមកចូលរួមប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយ ទប់ស្កាត់ចំពោះផលប៉ះពាល់ចំពោះប្រពៃណីវប្បធម៌ជាតិ និងសីលធម៌សង្គម ក្នុងវិស័យភាពយន្ត”។

ក្នុងលិខិតនោះ បានបន្តថា “សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអញ្ជើញកញ្ញាអាណារ៉ូស និងលោកយុទ្ធ ឋានៈ មកចូលរួមប្រជុំថ្អៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិភាក្សារកដំណោះស្រាយទប់ស្កាត់ផលប៉ះពាល់ចំពោះប្រពៃណីវប្បធម៌ជាតិ និងសីលធម៌សង្គម ក្នុងវិស័យភាពយន្ត សូមកញ្ញាអាណារ៉ូស និងលោកយុទ្ធ ឋានៈ ចូលរួមតាមពេលវេលាដែលកំណត់ខាងលើកុំបីខាន”។

គួបញ្ជាក់ថា ការកោះហៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្ទាប់ពីតារាសម្តែងទាំង២រូបបានប្រើកាយវិការបែបស្រើបស្រាល ធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ៕

លោកយុទ្ធ ឋានៈ
RELATED ARTICLES