Thursday, April 25, 2024
Homeតារាខ្មែរអុឹម ជីវ៉ា ថា បើលោកហេង ឡុង មិនព្រមដកពាក្យបណ្តឹង លោកនឹងជ្រើស...

អុឹម ជីវ៉ា ថា បើលោកហេង ឡុង មិនព្រមដកពាក្យបណ្តឹង លោកនឹងជ្រើស…

ថ្លែងប្រាប់ទៅកាន់លោកជំទាវហ៊ុន សុីណាត ដែលមានចិត្តចង់ឲ្យជម្លោះរវាងលោកអុឹម ជីវ៉ា និងហេង ឡុង ត្រូវបញ្ចប់ ដោយឲ្យអ្នកទាំង២ដកថយមួយជំហាននោះ លោកអុឹម ជីវ៉ា បានបញ្ជាក់ច្បាស់ៗថា លោកសុខចិត្តដកថយ បើសិនលោកជំទាវសុំឲ្យលោកហេង ឡុង និងអ្នកនាងចន ច័ន្ទលក្ខិណា ដកពាក្យបណ្តឹងចេញសិន ប៉ុន្តែបើលោកហេង ឡុង មិនព្រម លោកនឹងសុំសិទ្ធិស្វ័យការពារ។

លោកអុឹម ជីវ៉ា បានបង្ហោះសារថា “បើអ្នកម្តាយ ហ៊ុន សុីណាត អោយកូនដើថយក្រោយម្នាក់មួយជំហ៊ានដើម្បីដោះស្រាយ កូននិងធ្វើតាមអ្នកម្តាយ តែត្រូវសុំអោយលោកហេង ឡុង និងអ្នកនាង ចនច័ន្ទលក្ខិណា ដកពាក្យបណ្តឹងសិន បានកូនដកពាក្យបណ្តឹងទាំងបួនស្ថាប័នតាមក្រោយ ពួកគាត់ដែរ ..!។

លោកជីវ៉ា បន្តថា “តែបើលោកហេង ឡុងនិងអ្នកនាងចន ច័ន្ទ មិនព្រមដកពាក្យបណ្តឹងទេ កូននិងសុំសិទ្ធស្វ័យការពារខ្លួនទៅតាមច្បាប់បណ្តឹងវិញដែរ កូនចង់ជំរាបអ្នកម្តាយថា កូនគ្រាន់តែជាយជើងក្រោយទេ“។

លោកអុឹម ជីវ៉ា បញ្ជាក់ចុងក្រោយថា “ហើយរាល់ពាក្យពេជ្រប្រសាសន៍របស់អ្នកម្តាយទូន្មានគឺកូនស្តាប់តាមព្រោះអ្នកម្តាយជាចាស់ទុំប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ជាអជ្ញាកណ្តាល ដូចនេះកូនត្រូវតែស្តាប់តាមអ្នកម្តាយ ហ៊ុន សុីណាត ។ ដោយក្តីគោរពអំពីកូនៈ អុឹម ជីវ៉ា”។

យ៉ាងណា យើងមិនទាន់អាចទទួលបានការបកស្រាយពីលោកហេង ឡុង ពីគោលជំហរបតឹងលោកអុឹម ជីវ៉ា បន្ទាប់ពីលោកជំទាវហ៊ុន សុីណាត សុំឲ្យដកថយមួយជំហាន បាននៅឡើយទេ៕

RELATED ARTICLES