Friday, April 19, 2024
Homeតារាខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា ត្អូញត្អែរគ្មានពេលរកលុយចិញ្ចឹមកូនស្រី

អ្នកនាងចន ច័ន្ទលក្ខិណា ត្អូញត្អែរគ្មានពេលរកលុយចិញ្ចឹមកូនស្រី

ខណៈដែលអ្នករកសុីលក់តាមអនឡាញមមាញឹកនឹងលក់ដូររកលុយនោះ ស្រាប់តែប្រធានសមាគមសិល្បៈកម្ពុជា អ្នកនាងចន ច័ន្ទលក្ខិណា បានត្អូញត្អែរថា ធ្វើជាប្រធានសមាគមសិល្បៈទទួលរ៉ាប់រងការងាររាប់មិនអស់ រហូតគ្មានពេលរកលុយចូលផ្ទះចិញ្ចឹមកូន។

ភរិយារបស់េលាកហេង ឡុង អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារថា “គេអ្នករកសុី គេភ្ញាក់ឡើងទទួលឆាតរឿងលុយចូល រឿងភ្ញៀវកុម៉្មង់ឥវាន់ រឿងដឹកឥវាន់មិនទាន់អោយភ្ញៀវ ទាំងអស់គឺសុទ្ធតែចំណូល”។

អ្នកលក្ខិណា បន្តថា “ឯខ្ញុំភ្ញាក់ឡើងទទួលឆាតរឿងរ៉ាវ និងបញ្ហាជុំវិញការងារសង្គម ឆាតរឿងអញ្ជើញកម្មវិធីមនុស្សធម៌ជួយសង្គម ឆាតរឿងបណ្តឹងគេឈ្លោះគ្នា ឆាតផ្តល់ព័តមានត្រូវជួយអ្នកនេះជួយអ្នកនោះទាំងជួយតាមរយះសមាគមនិងជួយផ្ទាល់ខ្លួន ឆាតទៀរលុយថ្លៃឥវាន់ តែឥវាន់គរចោលអត់ដែលមានពេលលក់”។

ប្រធានសមគមសិល្បៈកម្ពុជារូបនេះ បានបន្ថែមថា “ឆាតអញ្ជើញបុណ្យសព បុណ្យ7ថ្ងៃ មង្គលការ . ជប់លៀង . ឡើងផ្ទះ . ខួបកំណើត . តែរឿងចូលលុយគឺគ្មាន កូនជិតដូរមករៀននៅសាលារដ្ឋវិញហើយព្រោះម៉ែជិតអស់លទ្ធភាពហើយ ស៊ូស៊ូ ជិតដើរសុំទានគេហើយ”។

គួរបញ្ជាក់ថា ក្រៅពីអាជីពជាអ្នកសិល្បៈ អ្នកនាងចន ច័ន្ទលក្ខិណា បានរកសុីជំនួញតាមអនឡាញបានកាក់កបគ្រាន់បើ តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនាងលក្ខិណា ហាក់វក់វីទៅនឹងបញ្ហាផ្សេងក្នុងសិល្បៈ ដោយចុងក្រោយនេះ អ្នកនាងមានបញ្ហាជាមួយអ្នកសិល្បៈដូចគ្នា​ គឺលោកអុឹម ជីវ៉ា រហូតប្តឹងផ្តល់គ្នាទៀតផង៕

RELATED ARTICLES