Tuesday, April 23, 2024
Homeកីឡាអន្ដរជាតិអ្នករៀបចំព្រឹត្តិការណ៍ SEA Game ចេញមុខសុំទោសក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលរង់ចាំនៅព្រលានយន្តហោះនិងសណ្ឋាគារជាច្រើនម៉ោង

អ្នករៀបចំព្រឹត្តិការណ៍ SEA Game ចេញមុខសុំទោសក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលរង់ចាំនៅព្រលានយន្តហោះនិងសណ្ឋាគារជាច្រើនម៉ោង

ក្រោយផ្ទុះការរិះ​ គន់យ៉ាងខ្លាំងពីដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេមដែលមានភាពរញ៉េរញ៉ៃ និងមិនច្បាស់លាស់ ដោយទុកឲ្យក្រុមកីឡាករកម្ពុជានិងទីម័រ រង់ចាំជាច្រើនម៉ោងនៅព្រលានយន្តហោះ និងការនាំកីឡាករទៅសណ្ឋាគារខុសនោះ ប្រទេសហ្វីលីពីនបានចេញទោសជាសាធារណៈកាលពីថ្ងៃអាទិត្យ ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នករៀបចំកម្មវិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានចេញមុខសុំទោស​ជាសាធារណៈដោយនិយាយថា ក្នុងនាមប្រទេសម្ចាស់ផ្ទះពិតជាមានការសោកស្តាយរាល់កង្វះខាត និងកំហុសឆ្គងដែលបានកើតឡើងនាពេលកន្លងមក ។ យើងនឹងរៀនសូត្រពីបទពិសោធន៍នេះ និងប្តេជ្ញាធ្វើឲ្យបានល្អ។

កីឡាករបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជានិងទីម៉រ បានហោះទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មុនបើកការប្រកួតកាលពីថ្ងៃសៅរ៍ ​ប៉ុន្តែបានទៅដល់គោលដៅយឺតពេល។

នៅក្នុងសន្និសីទកាសែត គ្រូបង្វឹកក្រុមជម្រើសជាតិ លោក Felix Dalmas  បាននិយាយថា  យើងបានរង់ចាំអស់រយៈពេលជាច្រើនម៉ោងមុនពេលដែលរថយន្តក្រុងមកទទួល និងរយៈពេល៨ទៅ៩ ម៉ោងប​ន្ថែម​ទៀត សម្រាប់សណ្ឋាគារដែលត្រូវស្នាក់នៅ។

ទាក់ទងទៅនឹងបញ្ហាស្នាក់នៅ គណៈគ្រប់គ្រងសណ្ឋាគារ Century Park Hotel Manila  បាននិយាយថា ក្រុមជម្រើសជាតិកម្ពុជាមកដល់មុនពេលកំណត់ ខណៈភ្ញៀវស្នាក់នៅមិនទាន់បានចាកចេញឡើយ។ ជាទូទៅភ្ញៀវស្នាក់នៅត្រូវចាកចេញ (Check out) នៅវេលាម៉ោង១២ថ្ងៃត្រង់។

ចំណែកឯក្រុមជម្រើសជាតិទីម័រ វិញ ក៏ជួបបញ្ហាដែរ គឺត្រូវបានរថយន្តក្រុងនាំយកទៅខុសសណ្ឋាគារស្នាក់នៅ មានបញ្ហស្មុគស្មាញពេលមកដល់ព្រលាន និងពេលវេលាហ្វឹកហាត់។

លោក Fabiano Flora  គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រ បាននិយាយថា  កីឡាករនិងអត្តពលិក គ្រប់ប្រទេសទាំងអស់ ត្រូវតែទទួលបានការគោរពស្មើភាពគ្នា។

គួររំឭកថា ការប្រកួតបាល់ទាត់ស៊ីហ្គេម២០១៩ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A  ដែលមានក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ និង ទីម័រ។ ការប្រកួតនេះ មួយពូលយក២ក្រុម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

កែសម្រួលដោយ ៖ ដេត
ប្រភពពី ៖ NEWS Asia

RELATED ARTICLES