Saturday, April 20, 2024
Homeព័ត៌មានជាតិប្រពន្ធទម្លាយកាលក្រក្រីប្តីស្មោះភក្តី ដល់មានលុយឡាន មានទាំងស្រី

ប្រពន្ធទម្លាយកាលក្រក្រីប្តីស្មោះភក្តី ដល់មានលុយឡាន មានទាំងស្រី

ភ្នំពេញ ៖ នារីម្នាក់ទំនងជាឈឺចាប់បេះដូងទ្រាំលែងបាន នៅពេលនេះបានចេញមុខទម្លាយរឿងប្តី កាលនៅក្រក្រីចិត្តស្មោះភក្តី លុះមានលុយឡាន បែរជាមានទាំងស្រីលែងគិតគូរដល់ប្រពន្ធកូន ថែមទាំងបង្ហោះរូបឱបស្រីថ្មីបញ្ឈឺប្រពន្ធឱ្យចុកឈាមទៀត មិនខុសពីអត្ថន័យនៃបទចម្រៀង “ស្រីណាមិនយំ” ដែលបកស្រាយដោយលោកស្រីហ៊ឹម ស៊ីវន។

ស្ត្រីជាប្រពន្ធដែលបកអាក្រាតប្តីផិតក្បត់មានស្រីថ្មីចោលប្រពន្ធកូននោះ មានឈ្មោះ កែវ ចាន់នា វ័យ៣០ឆ្នាំ ចំណែកបុរជាប្តីមានឈ្មោះ ហេង កុលបុត្រ វ័យ៣០ឆ្នាំដូចគ្នា។

ស្ត្រីជាប្រពន្ធខាងលើបានបង្ហោះរូបភាពប្តីនិងស្រីស្នេហ៍ដែលថតឱបគ្នាបញ្ឈឺចិត្តនាងក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយសំណេរថា “សុំសួរតិច រាល់ថ្ងៃមានខួរក្បាលគិតអត់ ទាំងអាប្រុសនឹងមីស្រី?

ខ្ញុំប្រពន្ធការពេញច្បាប់ ខ្ញុំមិនដែលទៅរករឿងនាងទេ អាប្រុសក៏អ៊ីចឹងខំប្រឹងដើរកន្លែង Brand Brand ប្រើរបស់ប្រេនៗ តែកូនមិនដែលគិតនឹងទិញទឹកដោះគោឱ្យកូន បើបានលែងលះគ្នាដាច់ស្រេច ខ្ញុំមិនថាទេ តែនេះនៅមិនទាន់ផងអីក៏ខំម៉្លេះ! ស្រលាញ់គ្នាតាំងពីគ្មានអ្វីទាំងអស់ដល់មានការងារល្អ ប្រាក់ខែច្រើន មានឡាន បែរជាមានស្រីហើយមិនគិតដល់ប្រពន្ធកូនអីបន្តិច”។

ស្ត្រីដដែលបានសរសេរបន្តថា “នេះសុំផ្តាំទៅស្រីៗទាំងអស់គ្នាកុំងាយជឿពាក្យសំដីគេពេក ព្រោះខ្ញុំជាមនុស្សជឿជាក់គេពេក ទើបទទួលផលបែបនេះ។

សុំផ្តាំទៅមីស្រីហ្នឹងផង នាងឯងខំប្រឹង Post ឌឺគេរាល់ថ្ងៃហ្នឹង នាងឯងប្រហែលគិតថាឡូយហើយ ព្រោះដណ្តើមយកប្តីគេបាន តែត្រូវចាំថា ប្រពន្ធគេការត្រឹមត្រូវ ហើយមានទាំងកូនទៀត គេនៅចោលទម្រាំនាងជាស្រីខូចនៅ NAGA រឿងអីគេយកនាងយូរនោះ! ធម្មតាទេឃ្លានឆ្ងាញ់ ស្រលាញ់ល្អហើយ នាងឯងចាំតែមើលទៅ!

ជួយ Share ផង បងប្អូនក្នុង Facebook ទាំងអស់គ្នា Account ពួកវា Vdj Moschino Picky Queen”។

គួរបញ្ជាក់ថា ករណីដូចស្ត្រីខាងលើ បាន កើតមានច្រើនមកហើយ ដែល “នគរធំ” ធ្លាប់ បានចុះផ្សយកន្លងមក ពីរឿងស្ត្រីជាប្រពន្ធបកអាក្រាតអំពើផិតក្បត់របស់បុរជាប្តីដែលកាលគ្រានៅក្រក្រី មានចិត្តស្មោះភក្តីជាមួយប្រពន្ធ លុះពេលមានបានមានលុយ ឡាន វីឡា  ស្រាប់តែប្រែចិត្តសាវា លួចមានស្រីក្បត់ចិត្តប្រពន្ធធ្ងន់ ថែមទាំងបោះបង់ប្រពន្ធកូនភ្លេចអស់គ្រាកម្សត់សមដូចអត្ថន័យបទចម្រៀង “ស្រីណាមិនយំ” បង្ហើរសូរសៀងដោយលោកស្រីហ៊ឹម ស៊ីវន មានន័យខ្លឹមសាររៀបរាប់ពីសារជាតិប្រុសក្បត់ ប្រពន្ធដូចខាងក្រោម ៖

១-បងចាំបានទេ កាលមាសមេសុំស្នេហ៍ពីអូន កាលក្នុងគ្រារត់លូន លើក្បូនគ្របផ្សែងងងឹត បងដឹកដៃអូន ក្រាបពួនពីពួកឧក្រិដ្ឋ ស្នេហ៍យើងក្លាយជាស្នេហ៍ពិត រឿងពីអតីតចាំទេ?

២-កាលគ្រាក្រក្រី ប្រុសពិសីស្មោះស្នេហ៍គ្មានពីរ កំពូលប្រុសជីវីសែនល្អៗគ្មានចន្លោះ មិនបានប៉ុន្មាន កល្យាណប្រែប្រួលទាំងអស់ មានលុយមានទាំងកេរ្តិ៍ឈ្មោះ មានកិត្តិយស មានទាំងស្រី។

៣-កាលគ្រាក្រ ស្រីល្អនោះនៅឯណា? គ្រុនរងា បងឈឺផ្សា រូបអូនជាអ្នកមើលថែ ពេលអូនមានទុក្ខ បងសុខថ្នាក់ថ្នមរូបគេ លុយកាក់ក៏ប្រុសមាសស្នេហ៍ ផ្តល់ឱ្យគេភ្លេចកូនភរិយា។

៤-បើអូនដឹងថា មានវីឡា បងមានស្រីថ្មី សូមឱ្យយើងនៅក្រក្រី ភក្តីគ្មានទឹកនេត្រា តែហួសអស់ហើយ កិត្តិយសមាសប្រាក់ដុល្លារ បំភាន់ប្តីឱ្យសាវា តើស្រីណាមិនយំ?

   (ភ្លេងរួច ច្រៀង ៣-៤ឡើងវិញ)៕

RELATED ARTICLES