Saturday, March 30, 2024
Homeតារាខ្មែរម៉ូលីកា សារភាពចូលរោងការខែក្រោយ ត្រៀមចំណាយជាង១០មុឺនដុល្លារ

ម៉ូលីកា សារភាពចូលរោងការខែក្រោយ ត្រៀមចំណាយជាង១០មុឺនដុល្លារ

ដូចការសន្យា នៅទីបំផុតអតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា នឹងដឹកដៃសង្សារសំណព្វចិត្ត លោកហុង មានុន ហៅឆានុន រៀបការនៅខែមករា ឆ្នាំ២០២០ ខាងមុខនេះហើយ ដែលត្រៀមចំណាយទឹកប្រាក់រហូតដល់ទៅជាង១០០.០០០ដុល្លារ។

ខណៈជិតដល់ថ្ងៃគ្រងឈុតកូនក្រមុំនេះ ម៉ូលីកា និងគូស្នេហ៍ បានដឹកដៃគ្នាទៅថតរូប Pre-Weddingនៅខេត្តសៀមរាប និងតំបន់ទេសចរណ៍មួយចំនួនទៀតដែលមើលទៅស្រីស្រស់ប្រុសសង្ហានេះ ពិតជាស័ក្តិសមគ្នាខ្លាំងណាស់។

ម៉ូលីកា បានឱ្យដឹងថា នាងនឹងរៀបការនៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ ខាងមុខនេះហើយ ប៉ុន្តែលនេះមិនទាន់អាចប្រាប់ថ្ងៃការបាន ដោយសារតែរកទីតាំងធ្វើពិធីមង្គលការនិងជប់លៀងអត់ទាន់បាន។

ម៉ូលីកា អះអាងថា “ខ្ញុំនឹងរៀបការនៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ ខាងមុខហ្នឹងហើយ។ ប៉ុន្តែឥឡូវខ្ញុំមិនទាន់អាចប្រាប់ថ្ងៃរៀបការបាន ដោយសារតែយើងរកទីតាំងរៀបការហ្នឹងអត់ទាន់បានដូចជានៅសណ្ឋាគារសុខា ភ្នំពេញ ថ្ងៃហ្នុង គេជាប់ការដែរ ចំណែកនៅដឺព្រេមៀរសិនធើរ សែនសុខ ក៏ជាប់ពេញអស់ទៀត អ៊ីចឹងខ្ញុំទៅសួរនៅកន្លែងផ្សេងទៀតសិន អាចនៅកោះពេជ្រ ក៏មិនដឹងទេ”។

ម៉ូលីកា បញ្ជាក់ថា “ប៉ុន្តែដឹងតែការនៅកណ្តាល ខែមករា ហ្នឹងហើយ ព្រោះឥឡូវយើងបានមកថតរូប Pre-Wedding ដើម្បីត្រៀមធ្វើពិធីពិសេសនេះហើយ។ ពិធីហៅភ្ញៀវច្រើន ហើយយើងត្រៀមចំណាយពី១០ទៅ១៥ម៉ឺនដុល្លារ”។

ម៉ូលីកា បានភ្ជាប់ស្នេហ៍ជាមួយតារាសម្តែងឆានុន រយៈពេល៣ឆ្នាំមកហើយ ទើបសម្រេចយកដើមឆ្នាំ២០២០នេះ ជាថ្ងៃមង្គលរបស់ពួកគេ។

គូស្នេហ៍តារាសិល្បៈ១គូនេះ ធ្លាប់មានប្រវត្តិតស៊ូមិនធម្មតាឡើយ ហើយអ្វីដែលគួរឱ្យសរសើរនោះ គឺពួកគេផ្តើមទុនត្រឹមតែ៣០០ដុល្លារ រកស៊ីលក់ជ្រក់ជើងមាន់តាមអនឡាញ ហើយឈានមកបើកហាងរក្សាសម្រស់និងបានសម្ពោធកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨ ដោយចំណាយលុយដល់ទៅ១០ម៉ឺនដុល្លារ។

តាមរយៈការជោគជ័យផ្នែកជំនួញនេះ ម៉ូលីកា បានផ្លាស់ប្តូរជីវភាពធូរធារហើយ ទិញបានរថយន្តទំនើបៗជិះ ដូចជា Lexus Rx450h, Range Rover 2015 និងថ្មីៗនេះ គេឃើញនាងជិះរថយន្តម៉ាក Jaguar១គ្រឿងផ្សេងទៀត។

តាមព័ត៌មានបានឱ្យដឹងថា ការដែលម៉ូលីកា សម្រេចចិត្តរៀបមង្គលការនៅឆ្នាំ២០២០នេះ ដោយសារតែនាងជាអ្នកជំនួញ ហើយជឿជាក់ទៅលើហារាសាស្ត្រថា រៀបការនៅពេលនេះនឹងល្អ ធ្វើឱ្យនាងរកស៊ីកាន់តែកាក់កបថែមទៀត។

ម៉ូលីកា ទទួលស្គាល់ថា ជាការពិតពេលាដេញមកថា នាងរៀបការល្អនៅពាក់កណ្តាលខែមករា ហ្នឹង អ៊ីចឹងហើយបានជានាងត្រូវតែសម្រេចចិត្តរៀបការនៅដើមឆ្នាំ២០២០ហើយ។

គួរបញ្ជាក់ថា ក្រៅពីម៉ូលីកា ដែលត្រៀមចំណាយលុយជាង១០ម៉ឺនដុល្លាររៀបមង្គលការធំនោះ មុននេះ ក៏មានតារាដល់ទៅ៣ដួងផ្សេងទៀតចំណាយប្រាក់ដល់ទៅជាង១០ម៉ឺនដុល្លារ គឺឱក សុគន្ធកញ្ញា, កែវ សីហា និងសួស វីសា៕

RELATED ARTICLES