Thursday, April 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន ថា ត្រៀមទៅអាមេរិក វាយកូនគោលជាមួយលោកដូណាល់ ត្រាំ

សម្តេចហ៊ុន សែន ថា ត្រៀមទៅអាមេរិក វាយកូនគោលជាមួយលោកដូណាល់ ត្រាំ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើបថា សម្តេចត្រៀមទៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក តាមការអញ្ជើញរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសម្តេចនឹងត្រៀមប្រដាប់វាយកូនគោល ដើម្បីវាយកូនគោលជាមួយលោកដូណាល់ ត្រាំ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួនសរុប៦៧៦២នាក់ ក្នុងនោះនារី២៧៦១នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចហ៊ុន សែន បានបញ្ជាក់ថា សម្តេច ជាអ្នកគាំទ្រមុនគេសម្រាប់ការប្រជុំកំពូលរវាងអាស៊ាននិងអាមេរិក នៅសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយសម្តេចបានត្រៀមដងវាយកូនគោលរួចហើយ ដើម្បីទៅវាយកូនគោលនៅអាមេរិក បើមានឱកាស សម្តេចនឹងវាយកូនគោលជាមួយលោកត្រាំ ទៀតផង។

សម្តេចហ៊ុន សែន និងលោកដូណាល់ ត្រាំ

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “គ្រាន់តែឃើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សរសេរសំបុត្រមកឱ្យខ្ញុំ គេថាដូណាល់ ត្រាំ កំពុងតែសង្កត់កហ៊ុន សែន ហើយ។ ឱ! ព្រះអ្ហើយព្រះ! អ្ហែងមើលលិខិតហ្នឹងច្បាស់ទេ កម្ពុជា ចេញមុខមុនគេណា៎ គាំទ្រការប្រជុំអាស៊ាន អាមេរិក នៅប្រទេសអាមេរិក។

សម្តេចបានបន្ថែមថា ខ្ញុំត្រៀមប្រដាប់វ៉ៃកូនគោលទៅហើយ ព្រោះលោកត្រាំ គាត់ពូកែវ៉ៃកូនគោល ចង់ឬមិនចង់ ខ្ញុំទៅអាមេរិក លើកនេះ ខ្ញុំទៅវ៉ៃកូនគោលឱ្យបាន ព្រោះទៅអាមេរិក ច្រើនដងហើយ អត់បានវ៉ៃកូនគោលទេ លើកនេះ ទៅវ៉ៃកូនគោល។

សម្តេចបន្ថែមទៀតថា បើបានវ៉ៃជាមួយត្រាំ បើត្រាំ មានពេល គឺវ៉ៃពីខាងអាស៊ានទៅ គឺមានតែពីរទេ ថងលួន ឡាវ ហើយនិងខ្ញុំទេ វ៉ៃកូនគោល។ អាបេ អីទៅធ្លាប់វ៉ៃកូនគោលជាមួយត្រាំ ថាត្រាំ គាត់វ៉ៃខ្លាំង។ អញទៅលេងកូនគោលជាមួយត្រាំ អញទៅប្រជុំជាមួយត្រាំ រឿងអីត្រាំ មកសង្កត់កហ៊ុន សែន?..”៕

RELATED ARTICLES