Thursday, April 25, 2024
Homeតារាខ្មែរសួស វីសា ត្រៀមយកកូន៦នាក់ មិនឲ្យចាញ់ឱក សុគន្ធកញ្ញា

សួស វីសា ត្រៀមយកកូន៦នាក់ មិនឲ្យចាញ់ឱក សុគន្ធកញ្ញា

សួស វីសា បានក្លាយទៅជាប្រពន្ធរបស់លោកថមមី ស្របច្បាប់ ក្រោយពួកគេដឹកដៃគ្នារៀបការ ផ្អើលពេញផ្ទៃប្រទេស ដោយចំណាយលុយដល់ទៅជាង២០ម៉ឺនដុល្លារ ជប់លៀង១២០តុ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សួស វីសា និងថមមី បានអះអាងស្របគ្នាថា ពួកគេនឹងរៀបគម្រោងយកកូនឱ្យបាន៥ទៅ៦នាក់ ដើម្បីឱ្យកាន់តែមានសុភមង្គលថែមទៀត…។

មង្គលការបស់សួស វីសា និងលោកប៊ុនថុល ប៊ុនថង ហៅថមមី ពិតជាល្បីមិនចាញ់ឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី ឡើយ ព្រោះថា វីសា បានចំណាយលុយរៀបការដល់ទៅជាង២០ ម៉ឺនដុល្លារ ហើយគ្រោងចេញទៅក្រេបចន្ទទឹកឃ្មុំដល់ទៅ៨ប្រទេសឯណោះ។

សួស វីសា វាចាថា “ខ្ញុំជប់លៀង១២០តុ ហើយហៅតារាគ្រប់ទំរង់និងផលិតកម្មទាំងអស់ ដែល គ្រាន់តែតារាខ្ទង់៤០តុ។ នេះជាថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ នៅទីបំផុតខ្ញុំបានសម្រេចបំណងរៀបការជាមួយមនុស្សប្រុសជាទីស្រលាញ់ ហើយពិសេសខ្ញុំមានឪពុកម្តាយក្មេករបស់ខ្ញុំ ស្រលាញ់ខ្ញុំខ្លាំងណាស់។ ខ្ញុំមិនខ្លាចរៀបការទៅធ្លាក់កូដទេ ព្រោះអីយើងមិនត្រូវរស់នៅជាមួយក្តីសុបិនជារៀងរហូតទេ ប៉ុន្តែយើងត្រូវធ្វើសុបិនឱ្យក្លាយទៅជាការពិត”។

ដោយឡែក ស្វាមីវីសា លោកថមមី បន្ថែមថា “កម្មវិធីទាំងមូល ពួកយើងចំណាយអស់ជាង២០ម៉ឺនដុល្លារ ហើយក្រោយរៀបការរួចភ្លាមៗ ខ្ញុំនឹងដឹកដៃភរិយាជាទីស្រលាញ់របស់ខ្ញុំទៅក្រេបចន្ទទឹកឃ្មុំ៨ប្រទេស នៅប៉ែកអឺរ៉ុប គឺទៅមើលព្រិលធ្លាក់នៅប្រទេសបារាំង និងបង្ហួសទៅស៊្វីស, ហូឡង់, អាល្លឺម៉ង់ និងដាណឺម៉ាក ជាដើម”។

ដោយឡែក ទាក់ទងរឿងគម្រោងយកកូនវិញ ទាំងសួស វីសា និង ស្វាមី សុទ្ធតែបានអះអាងស្របគ្នាថា ពួកគេចង់បានកូនច្រើនរហូតដល់៥ទៅ៦នាក់ ទើបបំពេញសេចក្តីសុខក្នុងគ្រួសារមួយនេះបាន។

សួស វីសា បន្ថែមថា “ពួកយើងចង់បានកូនច្រើន៥ឬ៦នាក់ឯណោះ ព្រោះទាំងខ្ញុំនិងស្វាមីស្រលាញ់កូនក្មេងណាស់។ សម្រាប់ខ្ញុំ កូនប្រុសក៏បាន ស្រីក៏បាន ឱ្យតែកូនខ្ញុំពេញចិត្តដូចគ្នា”៕

RELATED ARTICLES