Friday, March 29, 2024
Homeព័ត៌មានជាតិអាណិតណាស់!!! ទឹកចិត្តបងប្រុស កាន់រូបថត១សន្លឹក ដើរសួរគេ រកប្អូនស្រី

អាណិតណាស់!!! ទឹកចិត្តបងប្រុស កាន់រូបថត១សន្លឹក ដើរសួរគេ រកប្អូនស្រី

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមគ្រួសារអះអាងថាជាមនុស្សមានសតិមិនប្រក្រតី និងស្ថិតក្រោមការមើលថែពីក្រុមគ្រួសារមិនឱ្យផុតពីខ្សែភ្នែកឡើយ។ លុះពាក់កណ្តាលអធ្រាត្រ ស្ត្រីរូបនេះក៏បានបើកទ្វារចេញពីផ្ទះ ចំណែកបងប្អូននឹកស្មានថាចេញទៅរកបត់ជើង ស្រាប់តែបាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង នាំគ្នាកាន់រូបថតដើរតាមរកសព្វកន្លែង នៅតែមិនទាន់មានដំណឹងសោះ។

ស្ត្រីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងខាងលើ មានឈ្មោះផៃ ស្រីនាង ហៅអ៊ូក អាយុ២៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសម្តីស្ត្រីឈ្មោះផៃ សុខរី អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ និងត្រូវជាបងស្រីបង្កើតរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា ប្អូនស្រីរបស់គាត់មានសតិមិនប្រក្រតី សព្វថ្ងៃរស់នៅស្ថិតក្រោមការមើលថែពីក្រុមគ្រួសារ។

ហើយមុនពេលកើតហេតុ ប្អូនរបស់គាត់បានចូលដេកនៅក្នុងផ្ទះជុំគ្រួសារដូចសព្វដង ស្រាប់តែនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ  ឆ្នាំ ២០១៩ ប្អូនស្រីគាត់ក៏បានក្រោកពីដំណេក បើកទ្វារចេញពីផ្ទះ ចំណែកគាត់នឹកស្មានថា ប្អូនទៅបត់ជើងទើបមិនចាប់អារម្មណ៍តាមទៅមើល។

ប្រភពដដែលបន្តថា លុះពេលចាំយូរពេកមិនឃើញប្អូនស្រីចូលសម្រាកវិញ រូបគាត់ក៏តាមរកមើល ស្រាប់តែបាត់នាងឈឹងតែម្តង ទើបឆោឡោដើរស្វែងរកទាំងយប់ តែមិនឃើញនោះទេ។

លុះភ្លឺឡើង ក្រុមគ្រួសារដើរស្វែងរកនៅតែមិនឃើញ ទើបកាន់រូបថតដើរបង្ហាញជាសាធារណៈ ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ស្នើសុំឱ្យជួយអន្តរាគមន៍តាមរកប្អូនស្រីត្រឡប់មក វិញ។

ជាមួយនេះ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញមនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយឃាត់ទុកនិងផ្តល់ដំណឹងឱ្យក្រុមគ្រួសារគាត់ ដោយក្តីអនុគ្រោះផង៕

RELATED ARTICLES