Friday, March 29, 2024
Homeព័ត៌មានជាតិឃើញស្ងាត់ល្អ ដាក់បង្អោងឡើងតាមបង្អួច... ស្រែកផ្អ់ើល

ឃើញស្ងាត់ល្អ ដាក់បង្អោងឡើងតាមបង្អួច… ស្រែកផ្អ់ើល

ខេត្តកំពង់ចាម ៖ អតីតទណ្ឌិតម្នាក់ក្រោយចេញពីពន្ធនាគារវិញ ហើយនៅតែមិនរាងចាល បែកគំនិតរបរចាស់មកប្រព្រឹត្ត ដោយដាក់បង្អោងតោងឡើងតាមបង្អួចប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ តែត្រូវម្ចាស់ផ្ទះដឹងខ្លួនទាន់ចាប់ក្របួចជាប់យកទៅប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះយ៉េ តក់ ភេទប្រុស អាយុ២៧ឆ្នាំ ភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ បានឱ្យដឹងថា ជនសង្ស័យឈ្មោះធី ធា ភេទ ប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងផ្អាវ ឃុំ ព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមុខសញ្ញាដោះលែងពីពន្ធនាគារ បានយកបង្អោងឫស្សីប្រវែង៣,៥០ម៉ែត្រ ដាក់គងលើជញ្ជាំងផ្ទះក្រោមបង្អូចដែលបើកចំហ រួចឡើងចូលទៅលើផ្ទះតាមបង្អូច ប៉ុន្តែភ្លាមនោះម្ចាស់ដឹងទាន់ក៏ចាប់បានតែម្តង។

ប្រភពដដែលឱ្យដឹងទៀតថា ម្ចាស់ផ្ទះគាត់មិនបាត់បង់សម្ភារៈអ្វីទេ ហើយគោលបំណងរបស់ជនសង្ស័យគឺចូលលួចយកទូរស័ព្ទដៃ តែត្រូវម្ចាស់ឃើញទាន់ចាប់ខ្លួនបាន។

ករណីនេះ កម្លាំងជំនាញបានសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES