Friday, March 29, 2024
Homeតារាខ្មែរចរិយា ពេជ្រ ត្រៀមចេញទៅរស់នៅអូស្ត្រាលី ជាមួយលោកចឺម

ចរិយា ពេជ្រ ត្រៀមចេញទៅរស់នៅអូស្ត្រាលី ជាមួយលោកចឺម

តារាសម្តែងដើមទ្រូងធំទ្រលុកទ្រលន់ ចរិយា ពេជ្រ បាត់មុខពីអាជីពសម្តែងជាង៥ឆ្នាំមកហើយ ពោលគឺតាំងពីនាងភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរនៅអូស្ត្រាលី លោកចឺម ម៉្លេះ។ ប៉ុន្តែថ្មីៗនេះ ចរិយា ពេជ្រ បានចូលរួមកម្មវិធីជប់លៀងមួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទើបធ្វើឱ្យមានការសង្ស័យថា ស្រីស្រស់រូបនេះគ្រោងវិលរកអាជីពចាស់វិញហើយ ខណៈដែលមនុស្សមួយចំនួនទៀតសង្ស័យថា នាងបែកបាក់ស្វាមីទៀតផង។

ក្នុងជំនួបផ្ទាល់ ចរិយា ពេជ្រ បានឱ្យដឹងថា នាងពិតជានៅអាល័យអាជីពចាស់នេះមែន ព្រោះតស៊ូជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះគ្មានពេលគ្រប់គ្រាន់ក្នុងការថតកុនទេ ព្រោះជាប់រកស៊ីច្រើនជាងសម្តែងហើយនៅពាក់កណ្តាលឆ្នាំ២០២០នេះ នាងគ្រោងចេញទៅរស់នៅប្រទេសអូស្ត្រាលី តាមស្វាមីផងដែរ។

តារាសាច់សខ្ចីរូបនេះ ថ្លែងថា “ខ្ញុំនិងប្តី គឺគ្រាន់តែរស់នៅឆ្ងាយពីគ្នា មិនមែនបែកគ្នាទេ។ ស្វាមីខ្ញុំរស់នៅអូស្ត្រាលី ហើយ៥ខែអី គាត់ចុះមកលេងខ្ញុំម្តងទៅ។ ប៉ុន្តែ អាចនៅពាក់កណ្តាលឆ្នាំ២០២០នេះ ខ្ញុំនឹងចេញទៅរស់នៅប្រទេសអូស្ត្រាលី តាមគាត់ហើយ ដែលពួកយើងមានគម្រោងចង់បើកហាងនំខេក, ដូណាត់ និងនំប័ង អីនៅទីនោះ”។

ចរិយា ពេជ្រ បានឱ្យដឹងថា មូលហេតុដែលនាងពន្យារពេលចេញទៅរស់នៅតាមប្តី ដោយសារតែនាងរង់ចាំកូនប្រុសឱ្យមានវ័យច្រើនបន្តិចសិន ខណៈពេលនេះគេទើបមានអាយុ១០ខែទេ ហើយពេលដែលកូននាងធំធាត់ជាងនេះបន្តិច ពេលដែលទៅដល់អូស្ត្រាលី នាងឱ្យចូលសាលារៀននៅទីនោះតែម្តង។

ចរិយា ពេជ្រ បន្តថា ទោះជារស់នៅបែកស្វាមីមែន ប៉ុន្តែនាងចូលចិត្តការរស់នៅបែបនេះច្រើនជាងការនៅជាមួយគ្នា២៤ម៉ោង ព្រោះអាចមានសេរីភាពពេញលេញ ហើយស្វាមីរបស់នាងមានទំនុកចិត្តលើនាងខ្ពស់មិនចេះប្រចណ្ឌនាងផ្តេសផ្តាសឡើយ។ នាងថា អំឡុងពេលផ្អាកសម្តែងជិត៥ឆ្នាំនេះ នាងត្រូវបានផលិតករមួយចំនួនហៅឱ្យថតកុនវិញដែរ ប៉ុន្តែដោយសារនាងគ្មានពេល ទើបមិនហ៊ានទទួល ព្រោះពេលនេះនាងជាប់រកស៊ីលក់គ្រឿងសម្អាងដែលបានដំណើរការ៣ឆ្នាំមកហើយ។

ចរិយា ពេជ្រ បានរៀបការជាមួយអាណិកជនខ្មែរ នៅអូស្ត្រាលី លោកជា ចឺម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដោយទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជិត១ខួប។

តាមព័ត៌មានថា លោកចឺម គ្រឺតក្នាញ់ចរិយា ពេជ្រ ខ្លាំងណាស់ ដូចជាពេលលោកហោះមកពីអូស្ត្រាលី ជួបនាងម្តងៗ គឺអាណិកជនខ្មែររូបនេះចាប់ឱបថើបភរិយាបែបស្ទីលអឺរ៉ុបនៅចំពោះមុខភ្នែកសាច់ញាតិដោយគ្មានការអៀនខ្មាសឡើយ…៕

RELATED ARTICLES